(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានប្រកាសថា រដ្ឋាភិបាលថ្មី អាចនឹងបង្កើតនៅចុងខែសីហានេះ បើសិនជាលទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ត្រូវបានប្រកាសឆាប់ៗនេះ ហើយបណ្តឹងទាំងឡាយប្រឆាំងនឹងលទ្ធផលបោះឆ្នោតត្រូវបានបញ្ចប់។
ការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងផ្តល់ដំបូន្មានមួយចំនួនដល់ អត្តពលិក កីឡាករ កីឡាការិនី គ្រូបង្វិក រួមនឹងប្រតិភូកីឡាសរុបជាង ៧០នាក់ នាព្រឹកថ្ងៃទី០៦ ខែសីហា នៅវិមានសន្តិភាព មុនពេលពួកគាត់ចេញទៅប្រកួត Asian Games នៅឥណ្ឌូនេស៊ី។
សម្តេចបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «គម្រោងរបស់ខ្ញុំគឺព្រឹកថ្ងៃទី១៩ ខែកញ្ញា ប្រជុំសភាលើកដំបូងក្រោមព្រះរាជអធិបតីភាពរបស់ព្រះមហាក្សត្រ ល្ងាចថ្ងៃទី១៩ សភាចូលស្បថកាន់តំណែង ព្រឹកថ្ងៃទី២០ រាជរដ្ឋាភិបាលបង្កើត ល្ងាចថ្ងៃទី២០ គឺរាជរដ្ឋាភិបាលចូលស្បថកាន់តំណែង ព្រឹកថ្ងៃទី២១ គណៈរដ្ឋមន្រ្តីនឹងប្រជុំលើកដំបូង»។...«ប្រសិនបើគណៈរដ្ឋមន្រ្តីរបស់យើងអាចបង្កើតបានក្នុងខែសីហានេះ ក៏បង្កើតដែរ ឱ្យតែវាមិនខ្ទាស់គ្នាជាមួយផ្លូវច្បាប់ ព្រោះលឺថា វាដូចជាគ្មានរឿងរ៉ាវទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញនោះទេ បើដូច្នេះបង្កើតក្នុងខែសីហាបាន ក៏បង្កើតដើម្បីខ្ញុំមានឱកាសទៅអង្គការសហប្រជាជាតិ ដើម្បីថ្លែងការណ៍នៅអង្គការសហប្រជាជាតិដើម្បីឱ្យអ្នកឯងមើល»។
គោលបំណងដែលសម្តេចចង់បង្កើតរដ្ឋាភិបាលថ្មី ក្នុងអាណត្តិទី០៦នេះ ឱ្យបានឆាប់រហ័សក្នុងខែសីហានេះ ដោយសារតែ សម្តេចមានបំណងទៅចូលរួមកិច្ចប្រជុំនៅអឺរ៉ុប និងនៅអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅអំឡុងខែកញ្ញា ដោយសារតែមានក្រុមប្រឆាំងមួយចំនួនបានឃោសនាថា សម្តេចតេជោ ហ៊ុន សែន នឹងត្រូវចាប់ខ្លួននៅអឺរ៉ុប ឬនៅអាមេរិកបើសិនជាមានវត្តមាននៅទីនោះ។ ក្រៅពីនោះ សម្តេចក៏ចង់ធ្វើទស្សនកិច្ចនៅប្រទេសមួយចំនួនទៀតផងដែរ ក្នុងនាមជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលអាណត្តិថ្មី។
សម្តេចបានបញ្ជាក់ទៀតថា៖ «គម្រោងរបស់ខ្ញុំ គឺព្រឹកថ្ងៃទី១៩ ខែកញ្ញា ប្រជុំសភាលើកដំបូងក្រោមព្រះរាជអធិបតីភាពរបស់ព្រះមហាក្សត្រ ល្ងាចថ្ងៃទី១៩ សភាចូលស្បថកាន់តំណែង ព្រឹកថ្ងៃទី២០ រាជរដ្ឋាភិបាលបង្កើត ល្ងាចថ្ងៃទី២០ គឺរាជរដ្ឋាភិបាលចូលស្បថកាន់តំណែង ព្រឹកថ្ងៃទី២១ គណៈរដ្ឋមន្រ្តីនឹងប្រជុំលើកដំបូង»។
សម្តេចបានបន្តថា «ប្រសិនបើគណៈរដ្ឋមន្រ្តីរបស់យើង អាចបង្កើតបានក្នុងខែសីហានេះ ក៏បង្កើតដែរ ឱ្យតែវាមិនខ្ទាស់គ្នាជាមួយផ្លូវច្បាប់ ព្រោះលឺថា វាដូចជាគ្មានរឿងរ៉ាវទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញនោះទេ បើដូច្នេះបង្កើតក្នុងខែសីហាបាន ក៏បង្កើតដើម្បីខ្ញុំមានឱកាសទៅអង្គការសហប្រជាជាតិ ដើម្បីថ្លែងការណ៍នៅអង្គការសហប្រជាជាតិដើម្បីឱ្យអ្នកឯងមើល»។
ពាក់ព័ន្ធនឹងការរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា និងគណៈរដ្ឋមន្រ្តីវិញ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចបានរៀបចំរួច ដោយត្រៀមតែស្បថចូលកាន់តំណែងប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានបង្គាប់ឱ្យ ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ពិនិត្យមើលផ្នែកច្បាប់ ដើម្បីរៀបចំបង្កើតរដ្ឋាភិបាលថ្មីឱ្យទាន់ពេលវេលាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយឡែកកម្មវិធីនយោបាយក៏រៀបចំរួចហើយដែរ នៅអាណត្តិនេះ សម្តេចនៅតែអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ដដែល ដោយសម្រួចទៅកាន់ចំណុចមួយចំនួនដែលនៅសេសសល់ មិនទាន់អនុវត្តជោគជ័យជាស្ថាពរកាលពីអាណត្តិមុន៕