(ភ្នំពេញ)៖ នៅព្រឹកថ្ងៃ០៦ ខែសីហា ឆ្នាំ២០១៨នេះ នគរបាលខណ្ឌ៧មករា បានបញ្ជូនលោកគ្រូបង្រៀនម្នាក់ ទៅតុលាការក្រុងភ្នំពេញ ពាក់ព័ន្ធករណីគំរាមសម្លាប់ជនរងគ្រោះតាម បណ្តាញសង្គម Facebook។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ យន ពិសិដ្ឋ អាយុ៣១ឆ្នាំ មុខរបរគ្រូបង្រៀន (មានផ្ទុកសារធាតុញៀន) ទីលំនៅផ្ទះគ្មានលេខ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះមានឈ្មោះ សុន គីមសា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកមីក្រូហិរញ្ញវត្ថុ Active People ទីលំនៅផ្ទះលេខ៣១ E0 ផ្លូវ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា សមត្ថកិច្ចជំនាញខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យកាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ចំណុចផ្ទះលេខ៣១ ផ្លូវ២១៤ ភូមិ៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ដោយប្តឹងចោទប្រកាន់ថា ជនសង្ស័យបានគំរាមសម្លាប់ តាមបណ្តាញសង្គម Facebook។
ក្រោយឃាត់ខ្លួនសមត្ថកិច្ច ដកហូតបានវត្ថុតាងរួមមាន ម៉ូតូ១គ្រឿង ម៉ាកZoomer-X ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1GD-3145 និងទូរស័ព្ទ១គ្រឿង៕