(ភ្នំពេញ)៖ នៅមុនប៉ុន្មានថ្ងៃនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ មកដល់, អង្គភាពព័ត៌មាន Fresh News បានចេញផ្សាយថា យោងតាមការស្ទង់មតិនៅលើ បណ្ដាញសង្គមដែលធ្វើឡើងនៅមុន៧ថ្ងៃ នៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ បានបញ្ជាក់ថា «មានប្រជាពលរដ្ឋខ្មែរចំនួន៨៤ភាគរយ នឹងអញ្ជើញទៅបោះឆ្នោត» ជាក់ស្តែងលទ្ធផលនៃអ្នកចូលរួមទៅបោះឆ្នោតបង្ហាញដោយ គ.ជ.ប ថា មានចំនួន ៨២,៨៩ភាគរយ។ ដូច្នេះលទ្ធផលនៃការស្ទង់មតិមុនការ បោះឆ្នោតចេញផ្សាយដោយ អង្គភាពព័ត៌មាន Fresh News បង្ហាញថា មានភាពត្រឹមត្រូវច្រើនបំផុត ស្ទើរ១០០ភាគរយ។
អ្នកជំនាញបានអះអាងថា ការស្ទង់មតិនេះ មានចរិកស្របតាមរដ្ឋធម្មនុញ្ញ ដែលលើកទឹកចិត្តប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតឲ្យបានទាំងអស់គ្នា ដូច្នេះការប្រើប្រាស់ការស្ទង់មតិ រហូតដល់ថ្ងៃបោះឆ្នោត មានភាពល្អប្រសើរ ហើយក៏មិនមានអីរំខានដល់ការបោះឆ្នោតដែរ។
មាត្រា៣៤នៃរដ្ឋធម្មនុញ្ញ បានចែងថា ប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានសិទ្ធិទៅបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត ដូច្នេះសូមប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដែលមានតែមួយថ្ងៃគត់ ចាប់ពីម៉ោង០៧ព្រឹក រហូតដល់ម៉ោង៣រសៀល៕