(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ១,២០៣គ្រឿង រកឃើញល្មើសច្បាប់១១៥គ្រឿង (ម៉ូតូ៦៧ភាគរយ) អប់រំ៤៩គ្រឿង និងផាកពិន័យ៦៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៥ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន ៦៨០គ្រឿង, អប់រំ២៧គ្រឿង និងផាកពិន័យចំនួន៤៦គ្រឿង។
រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែសីហានេះ សមត្ថកិច្ចត្រួតពិនិតយានយន្តសរុប ៤,៣៤១គ្រឿង រកឃើញមធ្យោបាយល្មើស ៥៥៣គ្រឿង អប់រំ២៧០គ្រឿង និងពិន័យ២៨៣គ្រឿង៕