(ភ្នំពេញ)៖ ស្រីស្រស់សម្ផស្សឆើតឆាយ រាងកាយល្វត់ល្វន់ គួរជាទីទាក់ទាញក្រសែភ្នែក របស់បុរសៗ តារាសម្ដែងស្រី កញ្ញា ទីពី ដែលតែងតែលាតត្រដាងពីភាពសិចរបស់ខ្លួន តាមរយៈបទចម្រៀង MV ជាច្រើននោះ បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈបង្ហាញខ្លួនក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» កាលពីម្សិលមិញ។ ក្នុងកម្មវិធីនេះផងដែរ នាងនិយាយនូវអាថ៌កំបាំងផ្ទាល់ខ្លួនជាច្រើន ចែកជូនដល់អ្នកគាំទ្រ ដើម្បីទទួលជ្រាប។ ជាពិសេស នាងបានបញ្ជាក់ថា ទោះការងារសិល្បៈរបស់នាងសព្វថ្ងៃបានចំណូលតិចតួចក្តី ប៉ុន្តែនៅតែចំណាយច្រើន រហូតដល់ទៅជាង ១ពាន់ដុល្លារក្នុង១ខែទៀតផង។ តើចំណាយទាំងអស់នេះ នាងរកលុយបានមកពីខាងណាខ្លះទៀត ដើម្បីផ្គត់ផ្គង់ការរស់នៅរបស់នាងបាន?
ជាការពិត ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» កាលពីម្សិលមិញ តារាស្រីសិចស៊ី ដើមទ្រូងមូលក្បំរូបនេះ បានរៀបរាប់នូវជីវិតបច្ចុប្បន្ន ការងារសិល្បៈ ឈានរហូតដល់រឿងរ៉ាវស្នេហ៍ និងការថតវីដេអូចម្រៀងក្តៅសាច់ជាច្រើនថែមទៀត។ ជាមួយគ្នានេះ ស្រីស្រស់ទីពី បានថ្លែងថា «ការឈានជើងចូលក្នុងវិស័យសិល្បៈនេះផងដែរ គឺមិនមែនឆ្លងកាត់ការប្រឡងអ្វីនោះទេ ពោលគឺផលិតករឃើញរូបនាងតាមហ្វេសប៊ុក ហើយណាត់ជួបដើម្បីថតតែម្តង។ ក្នុងនោះ គឺបូករួមទាំងទេពកោសល្យនិង សមត្ថភាពខាងសិល្បៈ ដែលនាងមានពីកំណើតផងដែរ»។
កញ្ញា ទីពី បានថ្លែងទាំងទឹកមុខញញឹមទៅពីធីករទាំងពីររបស់ កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» បន្តថា «ក្នុងវីដេអូច្រៀងដែលនាង សម្តែងភាគច្រើនធ្វើជាតូស្លូតបូត ស្រគត់ស្រគំ និងសុភាពរាបសារជាដើម ដោយឡែកទើបតែមួយរយៈមកនេះ ផលិតករបានតម្រូវឱ្យនាងសម្តែងជាតួកាចឆ្នាស់ និងមានក្នុងឈុតស្រើបស្រាលខ្លះជាដើម។ តែយ៉ាងណា ជាមួយនឹងការសម្តែងគ្រប់តួអង្គនេះ កញ្ញា ទីពី បានបញ្ជាក់ថា ធ្វើជាអ្នកសិល្បៈតួយ៉ាងម៉េចក៏អាចធ្វើបានដែល ព្រោះត្រូវបត់បែនគ្រប់កាលៈទេសៈ ពោលគឺនាងបានលើកថា បើឱ្យទៅស្លៀកពាក់សិចស៊ីដូចតារាសម្តែងជើងចាស់ ស្រីម៉ុច នោះគឺអត់ទេ ខណៈនាងថា ស្ទីលដូចស្រីម៉ុច ដែលឱ្យមហាជនរិះគន់គ្រប់គ្នានេះ បានតែស្លៀកនៅមាត់សមុទ្រប៉ុណ្ណោះ»។
បន្ថែមពីនេះទៀត តារាស្រីទីពី បានថ្លែងថា «ចំណង់ចំណូលចិត្តរបស់នាង គឺចូលចិត្តការស្លៀកសិចស៊ី ខណៈរាល់វីដេអូចម្រៀងសិចស៊ី ដែលផលិតករដាក់ឱ្យ នាងហ៊ានសម្តែងទាំងអស់។ ប៉ុន្តែការសិចស៊ីទាំងនោះ ត្រូវនឹងកាលៈទេសៈ ខណៈការថតMV គឺគេមានបច្ចេកទេសក្នុងនោះថត ឱ្យមើលទៅដូចអត់ស្លៀកពាក់អ្វីជាដើម»។
យ៉ាងណាមិញ បើងាកមកជីវិតជាអ្នកសិល្បៈវិញ ដោយសារតែមានសម្រស់ស្អាតពីធម្មជាតិ និងមានរាងដ៏ស្រឡូនសាច់សខ្ចីដូចបណ្តូលចេក ដែលបញ្ចេញតាមវីដេអូចម្រៀងនោះ គឺបានជំរុញឱ្យចិត្តបុរសៗជាច្រើន ចង់នែបនិត្យនៅជិតតារាស្រីទីពី។ ដោយក្នុងនោះនាងបានថ្លែងថា «មានបុរសជាច្រើនបានទាក់ទងមកនាង តែយ៉ាងណាការឆាតមកនេះ នាងមិនបានតបសារ ឬក៏ធ្វើការឆ្លើយឆ្លងអ្វីច្រើនទេ ព្រោះដឹងថា គេបំណងមិនល្អ ខណៈបច្ចុប្បន្ននាងមានមនុស្ស ក្នុងបេះដូងរួចហើយ»។
ពាក់ព័ន្ធនឹងចំណូលចំណាយប្រចាំខែ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ស្រីស្រស់ទីពី បានបញ្ជាក់ថា «ចំណាយរបស់នាង១ខែគឺ ដល់ទៅពាន់ដុល្លារឯណោះ ព្រោះដឹងស្រាប់ហើយអ្នកសិល្បៈ គឺត្រូវទិញសម្លៀកបំពាក់ និងធ្វើមុខមាត់ជាដើម តែបើនិយាយពីចំណូលក្នុងសិល្បៈវិញ គឺបានមកតែ ២ទៅ៣រយប៉ុណ្ណោះក្នុង១ខែ ខណៈទស្សនិជនខ្លះថា នាងមានគេចិញ្ចឹម ប៉ុន្តែវាមិនមែនជាការពិតជា ព្រោះសូម្បីតែមនុស្សដែលនាង ស្រឡាញ់ក៏មិនបានផ្គត់ផ្គង់ដែរ។ យ៉ាងណាមិញ អ្វីដែលធ្វើឱ្យតារាស្រីរូបនេះអាចទប់ទល់បាននឹងចំណាយនោះ គឺនាងមានមុខរបរផ្សេងទៀត ក្រៅពីសិល្បៈ គឺជាអ្នកលក់ឥវ៉ាន់តាម អនឡាញ និងបើកហាងសាឡនខ្លួនឯងទៀតផង។
យ៉ាងណាមិញ ដើម្បីឱ្យជ្រាបកាន់តែច្បាស់ថា តារាស្រីរូបនេះបង្ហាញពីអាថ៌កំបាំងអ្វីខ្លះនោះ សូមទស្សនាវីដេអូខាងក្រោម៖