(ភ្នំពេញ)៖ មានដឹងទេថា ឥលូវរោងភាពយន្តលេជេនអេដិន ដែលជាសាខាទីថ្មីទី៥ បានចាប់ផ្តើមបើកដំណើរការសាកល្បងហើយ គឺបើកសាកល្បងចាប់ពីថ្ងៃអាទិត្យទី៥ ខែសីហានេះតទៅ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ ក្នុងរយៈពេលនៃការបើកសាកល្បងរោងភាពយន្តអេដិននេះ ក្រុមការងាររបស់លេជេននឹងសន្យាផ្តល់ជូននូវសំបុត្រកុនក្នុងតម្លៃពិសេសៗ (សំបុត្រកុនប្រភេទ2D= 2.5$និង $3.5សម្រាប់ប្រភេទ3D) សម្រាប់ហ្វេនៗរបស់លេជេន ទុកជាកាដូរដល់លេជេនហ្វេនទាំងអស់គ្នាដែលតែងតែគាំទ្រលេជេនដែលមិនថាលេជេននៅណា ហ្វេនៗរបស់លេជេននៅតែតាមរកលេជេនទាល់តែឃើញ។

សម្រាប់ការផ្តល់ជូនជាកាដូពិសេសៗផ្សេងៗទៀតទាក់ទងនឹងសាខាថ្មីរបស់លេជេននេះ សូមកុំភ្លេចចាំមើលនៅលើហ្វេសបុកផេករបស់លេជេនណា។ បើមិនអញ្ជឹងទេ កុំភ្លេចចូលទៅក្នុងគេហទំព័របស់លេជេន (www.legend.com.kh)សម្រាប់ម៉ោងចាក់បញ្ចាំងរឿងផ្សេងៗ។

ចង់ប្រាប់ហ្វេនៗលេជេនបន្តិចក្រែងលរ រកលេជេនអេដិអត់ឃើញ សាខាថ្មីរបស់អេដិននេះស្ថិតនៅផ្សារអេដិនហ្កាដិនភ្នំពេញ ដែលផ្សារអេដិនហ្កាដិនភ្នំពេញនេះស្ថិតនៅក្នុងតំបន់បឹងកក់ គឺនៅក្នុងភ្នំពេញស៊ីធីសេនធ័រ នេះតែម្តង។ បើប៉ុណ្ណឹងនៅតែមិនស្គាល់កុំភ្លេចសាកសួរពួម៉ូតូឌុបទៅ គាត់ស្គាល់ហ្ហាយ។ បើស្គាល់ហើយកុំភ្លេច ឧស្សាហ៍ចូលមើលផង ថាតើសាខាថ្មីទី៥ របស់លេជេននេះមានទំហំធំ និងស្អាតយ៉ាងណាខ្លះ។

ជាចុងក្រោយក្រុមការងារ របស់របស់លេជេន សូមអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការគាំទ្រ របស់ហ្វេនៗទាំងអស់គ្នា ហើយក្រុមការងារ របស់លេជេននឹងព្យាយាមស្វែងរកអ្វីៗ ដែលពិសេសតទៅមុខទៀតហ្វេនៗទាំងអស់គ្នា៕