(កំពង់ធំ)៖ បន្ទាប់ពីកិច្ចប្រជុំត្រៀមបូកសរុបកាលពីសប្តាហ៍មុន នៅល្ងាចថ្ងែសៅរ៍ ទី៤ សីហា ឆ្នាំ២០១៨ ដោយអនុវត្តន៍តាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់ដំបូន្មានដល់គណបក្ស និងក្រុមការងារគ្រប់ថ្នាក់ឲ្យយកចិត្តទុកដាក់បង្កើនការងារបានខ្លាំងជាងមុន ល្អជាងមុន លឿនជាងមុន។
ប្រធានក្រុមការងាថ្នាក់កណ្ដាលចុះជួយស្រុកបារាយណ៍ដឹកនាំដោយលោក ថោង ខុនបានបើកកិច្ចប្រជុំបូកសរុបមួយដើម្បីដាក់ផែនការជាក់លាក់ សម្រាប់ការអនុវត្តន៍បន្ត ដល់ក្រុមការងារដោយមានការចូលរួមជាអធិបតីពីលោក សុខ លូ ប្រធានគណបក្សខេត្ត កំពង់ធំ, លោក ហាក់ ម៉ុងហ៊ួត ប្រធានគណបក្សស្រុកបារាយណ៍ គណបក្សឃុំ យុវជនឃុំ ក្រ្មមការងារ ឃុំទាំងអស់ ក្នុងស្រុកបារាយណ៍។
បន្ទាប់ពីរបាយការណ៍បូកសរុបការងារបោះឆ្នោតថ្លែងដោយលោក ហាក់ម៉ុង ហួត និង មតិចាប់អារម្មណ៍របស់លោក សុខ លូ, លោក ថោង ខុនបានថ្លែងថា ការងារដែលយើងត្រូវ បន្តអនុវត្តន៍ឲ្យមានប្រសិទ្ធភាពនោះរួមមាន ការបន្តដោះស្រាយសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ ដូចជាការកសាងផ្លូវលំ ប្រឡាយទឹកតូចៗ។ល។ និងបន្តជំរុញការផ្តល់ សេវាសាធារណៈប្រកបដោយការទទួលខុសត្រូវឲ្យបានល្អ ជាងមុន រហ័ស ត្រឹមត្រូវនិងតម្លាភាព។ ក្នុងនោះយើងគប្បីត្រួតពិនិត្យមើលឡើងវិញនូវអ្វីដែលយើងធ្លាប់បានសន្យា ជាមួយពលរដ្ឋនៅមុនការបោះឆ្នោតនោះគឺយើងត្រូវខិតខំជម្រុញ នឹងខំធ្វើឲ្យបានតាមការសន្យា។ អ្វីដែលអាចយីតយ៉ាវស្នើជំរាបពន្យល់ហេតុផលជូនប្រជាពលរដ្ឋឲ្យបានច្បាស់។ ទន្ទឹមនោះត្រូវយកចិត្តទុកដាក់ពិននិត្យដោះស្រាយជាក់ស្តែង លើសំណូមពរថ្មីៗរបស់ប្រជាពលរដ្ឋឲ្យបានល្អផងដែរ។
លោក ថោង ខុន បានបន្តថា ព្រមជាមួយនោះយើងក៏ត្រូវខិតខំកែសំរួលជាបន្ទាន់នូវអ្វី ដែលជាចំណុចខ្វះខាតកន្លងមកក្នងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អផងដែរ។ លោកបន្តទៀតថា ព្រមជាមួយនោះ ក្រមការងារគប្បីជួបប្រជុំដោយហ្មត់ចត់ជាមួយគណបក្សមូលដ្ឋានដើម្បីពិនិត្យ កែសំរួល និងពង្រឹងរចនាសម្ពន្ធបក្សនៅកន្លែងណា ដែលនៅទន់ខ្សោយអោយបានសមស្រប។ លោកថ្លែងថា ដើម្បីបំពេញកិច្ចការខាងលើប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលានោះក្រុមការងារត្រូវបន្តចុះជាប់ជាប្រចាំជាមួយ ប្រជាពលរដ្ឋដើម្បីស្ដាប់រាល់សំណូមពររបស់ពលរដ្ឋផងរួមទាំងជម្រុញការងារអោយបានរហ័សផង។
សូមជំរាបថា បន្ទាប់ពីកិច្ចប្រជុំបូកសរុបនេះក៏មានការចាត់តាំងការរៀបចំជប់លៀងកំសាន្តដ៏តូចមួយផងដែរ៕