BREAKING NEWS: អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ, កម្លាំងសមត្ថកិច្ចកំពុងចេញជួយអន្ដរាគមន៍
04-08-2018 20:54
(ភ្នំពេញ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅវេលាម៉ោងជិត៩យប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨នេះ មានអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើតាមសេចក្ដីរាយការណ៍ នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងចេញជួយអន្ដរាគមន៍ដើម្បីបាញ់ពន្លត់។ យ៉ាងណាមិញ សម្រាប់មូលហេតុដែលនាំឲ្យមានករណីអគ្គិភ័យ គេមិនទាន់ច្បាស់នៅឡើយទេ។
សម្រាប់ព័ត៌មានលម្អិត Fresh News នៅផ្សាយជូននាពេលបន្ដិចទៀតនេះ៕