(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចាប់រៀបចំត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ រហូតដល់បញ្ចប់ជាស្ថាពរ នៅសាលសន្និសីទ គ.ជ.ប។
ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់នេះ ត្រូវបានចាត់តាំងជា០៤ក្រុមធំៗ រួមមាន៖ ទី១៖ ក្រុមសម្របសម្រួលថ្នាក់កណ្តាល, ទី២៖ ក្រុមទទួលសម្ភារ ឯកសារបោះឆ្នោត, ទី៣៖ ក្រុមកំណត់បែងចែកអាសនៈ និងទី០៤៖ ក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ។
ដោយឡែកក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ ត្រូវបានបែងចែកជា៥ ក្រុមតូចទៀត ដើម្បីជួយបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព៕