(ភ្នំពេញ)៖ បុរីភ្នំពេញថ្មី ចាប់ផ្តើមបើកលក់គម្រោងថ្មីរបស់ខ្លួន ២ទីតាំង ក្នុងពេលតែមួយ ចាប់ពីថ្ងៃជូនដំណឹងនេះហើយ និងបញ្ចុះតម្លៃពិសេសពី ២-៣% ក្នុងដើមឆ្នាំ២០១៨នេះ ។
គម្រោងថ្មីទី១ មានទីតាំងតាមបណ្តោយផ្លូវវេងស្រេង បត់ចូលផ្លូវអង់តាមិញចម្ងាយ២០០ម៉ែត្រ។ គម្រោងថ្មីទី២ មានទីតាំងតាមបណ្តោយផ្លូវ ៥៩៨ ឬផ្លូវ ឯកឧត្តម ជា សុផារ៉ា ដែលមានចំងាយ ប្រមានត្រឹមតែ១គីឡូមែត្រ ពីរង្វង់មូលខេមកូស៊ីធី ឬ ១,៥គីឡូមែត្រពីផ្សារទំនើបអីអនម៉លទី២។
ក្រុមហ៊ុន បានខិតខំរៀបចំឡើង ដោយជ្រើសរើសយកទីតាំង សម្រាប់គម្រោងទាំងពីរនេះ ដើម្បីអភិវឌ្ឍន៍ ដោយសារតែទីតាំងទាំងពីរនេះ មានភូមិសាស្ត្រល្អ តាមបណ្តោយធំទូលាយ ជាពិសេសគម្រោងទាំងពីរនេះ ស្ថិតនៅក្នុងតំបន់ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស នាពេលបច្ចុប្បន្ន និងពេលខាងមុខ។
ក្រុមហ៊ុន បានរៀបចំតាមមាត្រដ្ឋានលំនៅឋានរស់នៅដ៏ល្អរួចជាស្រាច់ ដោយមានការ ចាក់ផ្លូវបេតុងធំទូលាយ តភ្ជាប់ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធលូ ដែលអមទៅដោយសួនច្បារ មានដើមឈើធំៗស្រស់បំព្រង និង ហេដ្ឋារចនាសម្ព័ន្ធមានសភាពធំទូលាយ។
បុរីភ្នំពេញថ្មី~មានលក់ ផ្ទះល្វែង វីឡាកូនកាត់ វីឡាភ្លោះ វីឡាឃ្វីន និង វីឡាឃ្វីនB។ រួសរាន់ឡើង! ទំនាក់ទំនងទូរស័ព្ទលេខ៖ 012719559, 012 933666, 011933666, 012270123, 097 8157777, 010240123, 061612345 ៕