(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៧៦៥គ្រឿង រកឃើញល្មើសច្បាប់៩០គ្រឿង (ម៉ូតូ៥០ភាគរយ) អប់រំ៤៥គ្រឿង និងផាកពិន័យ៤៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៣ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួ៤៥៨គ្រឿង និងផាកពិន័យចំនួន១៩គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែសីហានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២,១២៤គ្រឿង រកឃើញយានយន្តល្មើស ២៨៥(ម៉ូតូ៦៣ភាគរយ) ក្នុងនោះអប់រំ១៥០គ្រឿង និងផាកពិន័យ១៣៥គ្រឿង៕