(មណ្ឌលគិរី)៖ អភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នេះ បាននាំអំណោយរបស់រដ្ឋបាលសាលាខេត្ត និងអំណោយរបស់កាកបាទក្រហមកម្ពុជា ជាថវិកាចំនួន៦៨,២០០,០០០រៀល ជូនរដ្ឋបាលសាលាខេត្តស្ទឹងត្រែង ដើម្បីទិញអង្ករចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់។
ថវិកាដែលលោក ស្វាយ សំអ៊ាង យកទៅប្រគល់ជូនលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ដើម្បីទិញអង្ករចំនួន៣១តោន ដោយក្នុងនោះកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ១៥តោន និងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី១៦តោន ដើម្បីចូលរួមចំណែកក្នុងគ្រា ដែលពលរដ្ឋខេត្តនៅជិតគ្នាជួបទុក្ខលំបាក។
ក្នុងឱកាសនោះ លោកអភិបាលខេត្តស្ទឹងត្រែង រួមជាមួយប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារគ្រោះធម្មជាតិជំនាន់ទឹកភ្លៀង កំពុងជន់លិចនាពេលនេះ សូមធ្វើការសម្តែងនូវការអរគុណយ៉ាងក្រៃលែងនូវជំនួយមនុស្សធម៌ ប្រកបដោយទឹកចិត្តរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ជាពិសេសអំណោយមនុស្សធម៌របស់
កាកបាទក្រហមខេត្តមណ្ឌលគិរី ក្រោមការដឹកនាំរបស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលទីណាប្រជាពលរដ្ឋមានទុក្ខលំបាក គឺមានវត្តមានរបស់សម្ដេចជានិច្ច៕