(ភ្នំពេញ)៖ ជីប ម៉ុង លែន ចាប់បើកលក់ដំណាក់កាលបន្ទាប់ទៀត ក្នុងគម្រោង ដឹ ផាក លែន 598 និង គម្រោង ដឹ លែន រីច ចំការដូង។ កម្មវីធីបើកលក់ដំណាក់កាលថ្មីប្រព្រឹត្តឡើង នៅគម្រោង ដឹ ផាក លែន 598 ស្ថិតតាមបណ្តោយវិថី598។
ការបើកលក់ដំណាក់កាលបន្ទាប់ នៅគម្រោងគម្រោង ដឹផាក លែន 598 ដែលសាងសង់ជាពិសេសសម្រាប់តែប្រភេទ វីឡាឃ្វីន និង វីឡាភ្លោះ ជាប្រភេទវីឡាលក់ដាច់បំផុត។
គម្រោង ដឹ ផាក លែន ៥៩៨ ដែលជាគម្រោងលំនៅដ្ឋានប្រណីតដែលហ៊ុមព័ទ្ធទៅដោយការអភិវឌ្ឍធំៗដូចជា៖ តំបន់ជ្រោយចង្វា ផ្សារទំនើប Aeon II ផ្សារម៉ាក្រូ សាលាអន្តរជាតិ AUPP ហាងកាហ្វេទំនើប ភោជនីយដ្ឋាន និងមន្ទីពេទ្យជាដើម ដែលអាចធ្វើឱ្យមានកំណើនយ៉ាងឆាប់រហ័សទៅលើតំលៃអចលនទ្រព្យ ក៏ដូចជាការវិនិយោគផ្សេងៗ នាពេលអនាគតដ៏ខ្លីខាងមុខ។
ជាមួយគ្នានោះដែរ គម្រោង ដឹ លែន រីច ចំការដូង ដែលមានទីតាំងស្ថិតនៅតំបន់ដ៏ពេញនិយមសម្រាប់ការរស់នៅ និងវិនិយោគ។ ការបើកលក់ដំណាក់កាលបន្ទាប់គម្រោង ដឹ លែន រីច ចំការដូងនេះនឹងផ្តល់ជូននូវប្រភេទផ្ទះ ស្សបហោស៍ ប៊ី ស្សបហោស៍ ស៊ី ហើយមានរចនាបថទំនើបប្លែកស័ក្តិសមជាមួយនឹងការរស់នៅរបស់មនុស្សសម័យថ្មី ដែលមានបន្ទប់គេងចន្លោះពី៣ទៅ៦បន្ទប់, បន្ទប់ទឹកចន្លោះពី៣ទៅ៧បន្ទប់, បន្ទប់ទទួលទានអាហារមួយ, កន្លែងបើកអាជីវកម្ម និងកន្លែងចតរថយន្ត។
ដូចនេះ សម្រាប់អតិថិជនដែលកំពុងតែស្វែងរកផ្ទះក្នុងក្តីស្រមៃ សូមអញ្ជើញមកចូលរួមទាំងអស់គ្នាទីតាំងល្អៗ កំពុងរង់ចាំលោកអ្នក! សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ 061/0718/ 081 997 888 ឬចូលទៅកាន់ទំព័រ Facebook: Chip Mong Land ឬអាចអញ្ជើញមកកាន់ការិយាល័យលក់ដោយផ្ទាល់ ដែលមានអាសយដ្ឋានដូចខាងក្រោម៖
ការិយាល័យកណ្តាល៖ អគារលេខ 137B មហាវិថីម៉ៅសេងទុង ខណ្ឌចំការមន។ ការិយាល័យលក់ ដឹ ផាក លែន 598៖ ផ្លូវ ជា សុផារ៉ា ចម្ងាយ 4 គីឡូម៉ែត្រពីរង្វង់មូលកាំកូ ស្ថិតនៅខាងស្តាំដៃ។ ការិយាល័យលក់ ដឹ លែនម៉ាក 271៖ ផ្លូវ 271 កែង 371៕