(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលនេះ បានចេញសេចក្តីជូនដំណឹង ដោយបានឲ្យដឹងថា គិតមកដល់ម៉ោង ១៖០០រសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នេះ ស្ថានភាពទឹកជំនន់នៅទន្លេមេគង្គលើ បានបន្តស្រកចុះជាបន្តបន្ទាប់។
បើតាមសេចក្តីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានរសៀលនេះ បានឲ្យដឹងបន្ថែមថា៖
១-ទន្លេមេគង្គស្ទឹងត្រែង៖ ទឹកស្រកមកនៅក្នុងកម្ពស់ ១០,៤៥ម៉ែត្រ (កម្រិតប្រកាសអាសន្ន ១០,៧០ម៉ែត្រ)។
២-ទន្លេមេគង្គក្រចេះ៖ ទឹកស្រកមកនៅក្នុងកម្ពស់ ២១,៦៩ម៉ែត្រ (កម្រិតប្រកាសអាសន្ន ២២,០០ម៉ែត្រ)។
៣-ទន្លេមេគង្គកំពង់ចាម៖ ទឹកមានកម្ពស់ ១៥,១២ម៉ែត្រ (កម្រិតប្រកាសអាសន្ន ១៥,២០ម៉ែត្រ)។
សេចក្តីជូនដំណឹងដដែល បានឲ្យដឹងទៀតថា ទឹកទន្លេមេគង្គកំពង់ចាម នឹងចាប់ស្រកនៅល្ងាចនេះ៕