Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប នឹងត្រួតពិនិត្យ ផ្ទៀងផ្ទាត់ បូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នៅថ្ងៃស្អែកនេះ (video inside)

03-08-2018 14:15

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ​នឹងរៀបចំត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ ស្អែកនេះ វេលាម៉ោង២រសៀល រហូតដល់បញ្ចប់ជាស្ថាពរ នៅសាលសន្និសីទ គ.ជ.ប។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

គ.ជ.ប បានឱ្យដឹងថា ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់នេះ ត្រូវបានចាត់តាំងជា០៤ក្រុមធំៗ រួមមាន៖ ទី១៖ ក្រុមសម្របសម្រួលថ្នាក់កណ្តាល, ទី២៖ ក្រុមទទួលសម្ភារ ឯកសារបោះឆ្នោត, ទី៣៖ ក្រុមកំណត់បែងចែកអាសនៈ និងទី០៤៖ ក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ។

ដោយឡែកក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ ត្រូវបានបែងចែកជា៥ ក្រុមតូចទៀត ដើម្បីជួយបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដូចខាងក្រោម៖