(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ ហានិភ័យខ្ពស់ដល់សុខាភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) នឹងធ្វើសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសចំនួន០៤ករណីកន្លងមកដោយក្នុងនោះ ដកហូតវត្ថុតាងបានទម្ងន់សរុប៨៨តោន នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ នៅក្រសួងមហាផ្ទៃ។
សេចក្ដីប្រកាសព័ត៌មានដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា បទល្មើស០៤ករណី ដែលបង្ក្រាបបានរួមមាន៖
ទី១៖ករណីបើកសិប្បកម្មផលិតកាហ្វេក្លែងក្លាយ និងខុសច្បាប់, ទី២៖ករណីបើកទីតាំងផលិតសាច់ប៉ាតេ មិនអនុលោមតាមច្បាប់, ទី៣៖ករណីបើកសិប្បកម្ម ផលិតម្រេច និងកាហ្វេ មិនអនុលោមតាមច្បាប់ និងទី៤៖ករណីនាំចូលផលិត វេចខ្ចប់ខុសច្បាប់ លើផលិតផលម៉ាក Saint Amand ទឹកសុទ្ធម៉ាក Evian ស្រាបៀម៉ាក Corona និងផលិតផលមួយចំនួនទៀត។
ខាងក្រោមនេះ ជាលិខិតជូនដំណឹងរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ៖