(ភ្នំពេញ)៖ ទន្ទឹមនឹងការបំពាក់ឧបករណ៍លាងឈាមទំនើប តាមស្តង់ដារជប៉ុន ស្ថិតនៅទីតាំងថ្មី ដើម្បីបម្រើដល់អតិថិជនទូទាំងប្រទេសនោះ មន្ទីរពហុព្យាបាលជប៉ុ នឡាយហ្វ៍គី្លនិក កំពុងជ្រើសរើសនូវបុគ្គលិក ឲ្យចូលបម្រើការងារជាច្រើននាក់ ផ្នែកគិលានុបដ្ឋាក។
យោងតាមហ្វេសប៊ុកផ្លូវការរបស់គ្លីនិក ដែលមានឈ្មោះថា «មន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍» បានសរសេរថា ការប្រឡងជ្រើសរើសបុគ្គលិកផ្នែកគិលានុបដ្ឋាក នៅមន្ទីរពហុព្យាបាល ជប៉ុន ឡាយហ្វ៍។ ក្នុងនោះគេឃើញមានមនុស្សជាច្រើន បានចូលប្រឡងចូលបម្រើការងារនៅទីតាំងថ្មីនេះ ។
អ្នកនាំពាក្យមន្ទីរពហុព្យាបាលខាងលើបានបញ្ជាក់ថា ការប្រឡងជ្រើសរើស បុគ្គលិកឲ្យចូលបម្រើការងារផ្នែក គិលានុបដ្ឋាក នេះក៏ដោយសារតែមានអតិថិជន ជាអ្នកជំងឺ បានចូលមកសម្រាកព្យាបាលជាច្រើន ដែលជាហេតុកង្វះនូវបុគ្គលិកបម្រើការងារ ខាងគ្លីនិកក៏បើការប្រឡង ដើម្បីជ្រើសរើសតែម្តង។ សម្រាប់ជប៉ុនឡាយហ្វ៍គ្លីនិក មានសេវាកម្ម លាងឈាម ពិនិត្យជំងឺទូទៅ និង តំរងនោម ពិនិត្យអេកូ វាស់ចង្វះបេះដូង និង ពិនិត្យដោយម៉ាស៊ីនវិភាគរាងកាយ តាមស្តង់ដារបស់ជប៉ុន។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ មន្ទីរពហុព្យាបាលជប៉ុនឡាយហ្វ៍គី្លនិក បានបើកការប្រឡងជ្រើសរើសបុគ្គលិកផ្នែក គិលានុបដ្ឋាក ឲ្យចូលបម្រើការងារ ស្របពេលដែលបានបើកសម្ពោធទីតាំងថ្មី ស្ថិតនៅផ្ទះលេខ ៤០ B , ៤០ C ផ្លូវលេខ ១៣៨ សង្កាត់ ផ្សារដេប៉ូ ២ ខណ្ឌទួលគោករាជធានីភ្នំពេញ។
ពិធីសម្ពោធមន្ទីរពហុព្យាបាលជប៉ុន ឡាយហ្វ៏ មានការចូលរួមពី លោកបណ្ឌិត ឡី សុភាព ប្រធានសហព័ន្ធវិជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា ឧត្ដមសេនីយ៍ត្រី អ៊ុក ញ៉ាន អនុប្រធាននាយកដ្ឋានស្ថាបនា នឹងវិស្វកម្ម នៃក្រសួងមហាផ្ទៃ លោកស្រីវេជ្ជបណ្ឌិត ខេង កណ្ណិការ អគ្គនាយិកាមន្ទីរពហុព្យាបាលជប៉ុន ឡាយហ្វ៏ និងលោក ហ៊ុល រឿន នាយកប្រតិបត្តិសមាគមអ្នកលក់ឱសថកម្ពុជា៕