(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦៥៩គ្រឿង រកឃើញល្មើសច្បាប់៨១គ្រឿង (ម៉ូតូ៦៥ភាគរយ) អប់រំ៤៥គ្រឿង និងផាកពិន័យ៣៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០២ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួ៣៦២គ្រឿង អប់រំ៣០គ្រឿង និងផាកពិន័យចំនួន២៣គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែសីហានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១,៣៥៩គ្រឿង រកឃើញយានយន្តល្មើស ១៩៥គ្រឿង (ម៉ូតូ៦៣ភាគរយ) ក្នុងនោះអប់រំ១០៥គ្រឿង និងផាកពិន័យ៩០គ្រឿង៕