(កំពង់ចាម)៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ដដឹកកម្មករ ជាមួយម៉ូតូដែលបត់ឆ្លងថ្នល់មិនប្រយ័ត្ន បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ នៅលើផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ៦៦-៦៧ ភូមិឈូក ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពងចាម។
របាយការណ៍របស់ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងរវាង ម៉ាក Hyundai ពាក់ស្លាកលេខកំពង់ចាម3A-5279 បើកបរដោយឈ្មោះ ណយ នីម ភេទប្រុស អាយុ៥៥ឆ្នាំ ទីលំនៅភូមិខ្វិត ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម បើកពីលិចទៅ កើតបុកម៉ូតូម៉ាកវ៉េវ (ឆ្លាម) គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឃន ស្រីតូច ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម (អត់ពាក់មួកសុវត្ថិភាព) បើកឆ្លងផ្លូវពីជើងទៅត្បូង បត់ឆ្វេង។
របាយការណ៍ដដែលបញ្ជាក់ថា ករណីនេះបណ្តាលឲ្យស្លាប់មនុស្សម្នាក់ នៅនិងកន្លែងអ្នករួមដំណើរ របួសមនុស្ស០២នាក់ ខូចម៉ូតូ និងរថយន្ត២គ្រឿង មូលហេតុរថយន្តប្រើប្រាស់ល្បឿនលឿន បណ្តាលឲ្យទៅបុកម៉ូតូពីក្រោយតែម្តង ហើយអ្នកបើកបររថយន្តបានឃាត់ខ្លួន រួមជាមួយវត្ថុតាងត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ៕