(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុល្បីមួយ នៅក្នុងប្រទេសកម្ពុជា ដែលមានឈ្មោះថា អិលអូអិលស៊ី (LOLC) បានសហការជាមួយក្រុមហ៊ុនវេរលុយទ្រូម៉ាន់នី ផ្ដល់ជូនកម្មវិធី បង់ប្រាក់កម្ចីឈ្នះរង្វាន់ ជូនដល់អតិថិជន។
សម្រាប់អតិថិជនទាំងអស់ ដោយគ្រាន់តែបង់ប្រាក់កម្ចី តាមភ្នាក់ងារទ្រូម៉ាន់នី ឬ TrueMoney App ប៉ុណ្ណោះ នឹងឈ្នះរង្វាន់រួមមាន ទូរស័ព្ទ Oppo F7 ចំនួន២រង្វាន់, ទូរទូស្សន៍ Smart TV ចំនួន៣រង្វាន់, កង្ហារចំនួន២០រង្វាន់, ឆ្នាំងដាំបាយអគ្គិសនីចំនួន៥០រង្វាន់ រួមទាំងរង្វាន់ជាច្រើនថែមទៀត។
សូមបញ្ជាក់ថា រាល់ការចាប់រង្វាន់នឹង LIVE បន្ដផ្ទាល់លើ Facebook Page ផ្លូវការរបស់ទ្រូម៉ាន់នី ដែលមានឈ្មោះ TrueMoney Cambodia៕