(ភ្នំពេញ)៖ ដោយមើលឃើញនូវការកើនឡើង នៃចំនួនអតិថិជន ដែលស្វែងរកសេវាផ្ទេរប្រាក់ពីក្រៅប្រទេសរបស់វីង ធនាគារ ឯកទេសវីង មានសេចក្តីសោមនស្សរីករាយ ក្នុងការផ្តល់ជូនជាដំណឹងថា ចាប់ពីខែនេះតទៅ អតិថិជនដែលឈ្នះរង្វាន់ ពីការផ្ទេរប្រាក់ពីក្រៅប្រទេសរបស់វីង កាលពីខែកន្លងមក នឹងអាចមានឲកាសឈ្នះរង្វាន់បន្ថែមទៀតផងដែរ នៅក្នុងការចាប់រង្វាន់នាខែបន្ទាប់។ នេះគឺជាព័ត៌មានដ៏អស្ចារ្យមួយ សម្រាប់អតិថិជន ដែលតែងតែផ្ទេរ ឬទទួលប្រាក់ពីក្រៅប្រទេស តាមរយៈធនាគារ និងដៃគូផ្ទេរប្រាក់ ពីក្រៅប្រទេសរបស់វីង។
ជាមួយគ្នានេះផងដែរ ធនាគារឯកទេស ក៏សូមចូលរួមអបអរសាទរ ដល់អ្នកឈ្នះរង្វាន់ទាំង២០នាក់ ដែលបានធ្វើការផ្ទេរប្រាក់ពីប្រទេសកូរ៉េ និងប្រទេសថៃ និងជាអ្នកដែលទទួលប្រាក់ដែលផ្ទេរមក នៅប្រទេសកម្ពុជាតាមគណនីវីង ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨។
រង្វាន់ដែលអតិថិជនទទួលបានរួមមាន៖ ទឹកប្រាក់៣០ដុល្លារ ចំនួន១១រង្វាន់, ទឹកប្រាក់៥០ដុល្លារ ចំនួន០៦រង្វាន់, និងទឹកប្រាក់១០០ដុល្លារ ចំនួន០៣រង្វាន់។
ដើម្បីមានឱកាសឈ្នះរង្វាន់នេះ អតិថិជនត្រូវតែជាអ្នកទទួលប្រាក់ និងជាអ្នកផ្ទេរប្រាក់ពីក្រៅប្រទេស តាមរយៈដៃគូផ្ទេរប្រាក់របស់ធនាគារឯកទេសវីង ខាងក្រោម៖
* ប្រទេសថៃ៖ ផ្ទេរប្រាក់ពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា តាមរយៈដៃគូផ្ទេរប្រាក់ DeeMoney។
* ប្រទេសកូរ៉េ៖ ផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូង តាមរយៈដៃគូផ្ទេរប្រាក់ GME, Gmoney Trans, Hanpass, ធនាគារ KB Kookmin និង SBI។
* ប្រទេសកម្ពុជា៖ អ្នកទទួលប្រាក់ដែលផ្ទេរពីក្រៅប្រទេស តាមរយៈគណនីវីង។
អញ្ចឹងចាំដល់ណាទៀត? ប្រាប់បងប្អូនអ្នកដែលនៅក្រៅប្រទេស ឲ្យផ្ទេរប្រាក់មកអ្នកឥលូវនេះ! នៅពេលដែលពួកគាត់ធ្វើការផ្ទេរប្រាក់កាន់តែច្រើន ពួកគាត់នឹងមានឲកាសឈ្នះរង្វាន់កាន់តែច្រើន។ សូមបញ្ជាក់ផងដែរថា វីងនឹងធ្វើការចាប់រង្វាន់ ស្វែងរកអ្នកឈ្នះរង្វាន់ចំនួន២០នាក់ ជារៀងរាល់ខែរហូតដល់ខែធ្នូ ឆ្នាំ២០១៨។
រឹតតែពិសេសជាងនេះទៅទៀត វីងនឹងធ្វើការចាប់រង្វាន់ធំចំនួនបី ដែលមានរង្វាន់ជាទឹកប្រាក់ ៣០០ដុល្លារ ០១រង្វាន់, ៧០០ដុល្លារ ០១រង្វាន់, និង១,០០០ដុល្លារ ០១រង្វាន់ នាខែធ្នូ ខាងមុខនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០២៣ ៩៩៩ ៩៨៩ ឬគេហទំព័រ៖ https://bit.ly/2vrGQZz
ខាងក្រោមនេះ ជាឈ្មោះអតិថិជនដែលឈ្នះរង្វាន់៖