អគ្គលេខាធិការដ្ឋាន គ.ជ.ប៖ គេហទំព័រផ្សាយលទ្ធផលសំឡេងឆ្នោតនឹងផ្អាកការផ្សាយជាបណ្តោះអាសន្ន
02-08-2018 11:10
(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងផ្អាកដំណើរការផ្សាយជាបណ្តោះអាសន្ននៅម៉ោង ៣៖០០រសៀល រហូតដល់ម៉ោង ៩៖០០យប់។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ។
តាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាគ.ជ.ប បានបញ្ជាក់ថា «នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ដោយមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត កំពុងធ្វើការថែទាំ និងត្រួតពិនិត្យលើម៉ាស៉ីនមេ (Server) ដូច្នេះគេហទំព័រស្វែងរកឈ្មោះ និងទីតាំងការរិយាល័យបោះឆ្នោត ដែលមានអាសយដ្ឋាន www.voterlist.org.kh និងគេហទំព័រផ្សាយលទ្ធផលសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលមានអាសយដ្ឋាន rms.voterlist.org.kh នឹងផ្អាកដំណើរការផ្សាយ ជាបណ្តោះអាសន្ននៅវេលាម៉ោង ៣៖០០រសៀល រហូតដល់ម៉ោង ៩៖០០យប់»។
សេចក្តីជូនដំណឹងដដែល បានឲ្យដឹងបន្តថា ក្នុងពេលឆាប់ៗ ខាងមុខនេះ គេហទំព័រទាំងពីរខាងលើនឹងផ្អាកដំណើរការម្តងទៀត រយៈពេលមួយសប្តាហ៍ដោយសារម៉ាស៉ីនមេ ត្រូវធ្វើការរុះរើទីតាំងចាស់ ទៅដំឡើងនៅអគារទីស្តីការថ្មីរបស់គ.ជ.ប ផងដែរ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖