Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគារពហុមុខងារប្រណីត កម្រិតផ្កាយ៦ដំបូងគេ នៅប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ បានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅក្នុងខេត្តព្រះសីហនុ

02-08-2018 10:49

(ព្រះសីហនុ)៖ គម្រោងព្រីនស៍ ធាន ស៊ី វ៉ាន អគារពហុមុខងារប្រណីតអភិវឌ្ឍ ដោយក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ត្រូវបានសម្ពោធបើកការដ្ឋាន សាងសង់ជាផ្លូវការ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ដោយលោកឈីវ គួរស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប និងលោក Li Min អគ្គនាយកក្រុមហ៊ុន។

ពិធីបើកការដ្ឋាននេះ ក៏មានការចូលរួមពីលោក Ruan Bin អគ្គនាយករងក្រុមហ៊ុន អ្នកស្រី Ding Li ជំនួយការប្រធានប្រតិបត្តិ និងក្រុមការងារ ព្រមទាំងតំណាងមកពីដៃគូសហការផងដែរ។

បន្ទាប់ពីបានធ្វើការសិក្សា និងដាក់ចេញនូវផែនការយ៉ាងល្អិតល្អន់ នៅឆ្នាំ២០១៨នេះ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានជ្រើសរើសយកតំបន់ឆ្នេរសមុទ្រ ដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាទីតាំងអភិវឌ្ឍគម្រោងព្រីនស៍ ធាន ស៊ី វ៉ាន ដែលជាអគារពហុមុខងារ​​ ប្រណីតកម្រិតផ្កាយ៥-៦ដំបូងគេ នៅប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍។

ក្រុងព្រះសីហនុ គឺជាទីក្រុងកំពងផែសមុទ្រធំជាង របស់ប្រទេសកម្ពុជា ដែលធ្លាប់ជារមណីយដ្ឋានឯកជន សម្រាប់រាជវង្សានុវង្ស ដែលត្រូវបានគេស្គាល់ថាជា «ឆ្នេរសម្រាប់ព្រះមហាក្សត្រ» គឺជារមណីយដ្ឋាន ទេសចរណ៍ដ៏ល្អបំផុត។

នៅឆ្នាំ១៩៩៨ កំពង់ផែក្រុងព្រះសីហនុ បានក្លាយជាកំពង់ផែលើកលែងពន្ធដំបូងគេ នៃប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលដឹកទំនិញ ដ៏សំខាន់បំផុតមួយនៅអាស៊ីអាគ្នេយ៍ និងជាតំបន់សេដ្ឋកិច្ចពិសេសមួយនៃ «ខ្សែក្រវាត់មួយ ផ្លូវមួយ» ដែលត្រូវបានគេស្គាល់ថាជា «ទីក្រុង Shenzhen» នៃប្រទេសកម្ពុជា។ ក្រុងព្រះសីហនុ គឺជាទីក្រុងធំទី២ នៃប្រទេសកម្ពុជា បន្ទាប់ពីរាជធានីភ្នំពេញ។

ជាមួយនឹងការកសាង «ខ្សែក្រវាត់ ផ្លូវមួយ» និងការបណ្តាក់ទុនអន្តរជាតិជាច្រើន ទីក្រុងព្រះសីហនុ បានផ្លាស់ប្តូរមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍ ទៅជាទីក្រុងអន្ដរជាតិ ដែលមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត។ សណ្ឋាគារលំដាប់ ផ្កាយ មជ្ឈមណ្ឌលទិញទំនិញ តំបន់កម្សាន្តលំដាប់កំពូល ភោជនីយដ្ឋានអាហារល្បីៗ-ល- បានប្រមូលផ្តុំនៅទីក្រុងមួយនេះ ដែលធ្វើឲ្យទីក្រុងនេះ ក្លាយជាគោលដៅទេសចរណ៍ ដ៏ពេញនិយមនៅតំបន់អាស៊ីអាគ្នេយ៍។

ខាងត្បូង នៃគម្រោងព្រីនស៍ ធាន ស៊ី វ៉ាន គឺជាឆ្នេរជ័យជំនះ ឯខាងកើតក្បែរ នឹងសួនច្បារស្តូបមិត្តភាព កម្ពុជា-វៀតណាម ជាប់នឹងឆ្នេរហាវ៉ៃ រីឯខាងត្បូងជាប់ទីតាំង គម្រោងអភិវឌ្ឍន៍រមណីយដ្ឋាន Emario ទីតាំងនេះ មានឆ្នេរខ្សាច់ពណ៌សដ៏ស្រស់ស្អាត។

គម្រោងព្រីនស៍ ធាន ស៊ី វ៉ាន មានទំហំសរុបជាង៣០ម៉ឺនម៉ែត្រការ៉េ រចនាដោយក្រុមហ៊ុនអន្តរជាតិលំដាប់កំពូល។ គម្រោងពហុមុខងារនេះ រួមមាន៖ សណ្ឋាគារលំដាប់ផ្កាយ៥-៦ សណ្ឋាគារប៊ូទិក អាផាតមេន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម។ ព្រីនស៍ ធាន ស៊ី វ៉ាន ផ្តល់ជូននូវសេវាកម្មលំនៅដ្ឋាន និងពាណិជ្ជកម្មលំដាប់អន្តរជាតិ។

គម្រោង ក៏មានបំពាក់នូវផ្សារទំនើប សាលពិព័រណ៍ សាលសន្និសីទអន្តរជាតិ លំនៅដ្ឋាន សេវាកម្ម ពាណិជ្ជកម្ម ភោជនីយដ្ឋាន អាងហែលទឹកទំនើប ក្លឹបទូកល្បឿនលឿន ជាពិសេសផងនោះ គម្រោងក៏មានបំពាក់នូវ ចំណតរថយន្តដ៏ទំនើប និងធំទូលាយ២៥,០០០ម៉ែត្រ ការ៉េផងដែរ។

ជាសហគ្រាសឆ្នើម ក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បច្ចុប្បន្នមានដីបម្រុងជាង៨០០ហិកតានៅកម្ពុជា ស្មើនឹងគម្រោងអភិវឌ្ឍន៍សរុបជាង១០លានម៉ែត្រការ៉េ។ ក្រៅពីទីក្រុងភ្នំពេញ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប កំពុងពង្រីកគម្រោងអភិវឌ្ឍន៍របស់ខ្លួន ទៅកាន់ខេត្តក្រុងសំខាន់ៗ ដូចជាខេត្តព្រះសីហនុ និងខេត្តសៀមរាប។

បច្ចុបន្ននេះ ក្រៅអំពីគម្រោងព្រីនស៍ អាយធី បៀលឌីង ដែលកំពុងសាងសង់ និងសណ្ឋាគារព្រីនស៍ ថាម ហូថេល ដែលនឹងបើកដំណើរការឆាប់ៗនេះ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានដាក់ចេញនូវគម្រោងព្រីនស៍ ស៊ីធី សិនធើ គម្រោងព្រីនស៍ ប្រ៊ូ ស៊ី ផ្លាទិនៀម ផាទ្បេស និងគម្រោងព្រីនស៍ កោះរតនៈ-ល- ជាច្រើនគម្រោង ដែលគ្រោងនឹងសាងសង់នាពេលខាងមុខ។ គម្រោងទាំងនេះ នឹងចូលរួមប្រែក្លាយ ខេត្តព្រះសីហនុ ក្លាយជារមណីយដ្ឋាន ទេសចរណ៍ ឆ្នេរសមុទ្រលំដាប់អន្តរជាតិ៕