Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋាភិបាលឡាវ ចូលរួមអបអរសាទរចំពោះភាពជោគជ័យ នៃការបោះឆ្នោតជាតិនៅកម្ពុជា ហើយសាទរចំពោះសំឡេងគាំទ្រច្រើនលើសលប់របស់ CPP (video inside)

01-08-2018 19:42

(ភ្នំពេញ)៖ រដ្ឋាភិបាលឡាវ តាមរយៈក្រសួងការបរទេសឡាវ បានផ្ញើលិខិតមួយជូនលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ដើម្បីចូលរួមអបអរសាទរ ចំពោះភាពជោគជ័យ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

ជាមួយគ្នានេះតាមរយៈលិខិតរបស់ លោក KOMMASITH រដ្ឋមន្រ្តីក្រសួងការបរទេសឡាវ បានក៏បានចូលរួមអបអរសាទរជាមួយគណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេងគាំទ្រច្រើនលើសលប់នៅក្នុងការបោះឆ្នោតលើកនេះផងដែរ។

លោក KOMMASITH បានលើកឡើងទៀតថា លោក និងរដ្ឋាភិបាលឡាវ កំពុងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោក ប្រាក់ សុខុន ដើម្បីពង្រឹងមិត្តភាពទំនាក់ទំនង ជាប្រពៃរវាងប្រទេសទាំងពីរ ហើយលោកជឿថា ទំនាក់ទំនឹងនេះ នឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទែសទាងពីរ នៅឆ្នាំបន្តបន្ទាប់ទៀត៕

ខាងក្រោមនេះជាសារលិខិតរបស់រដ្ឋមន្រ្តីការបរទេសឡាវ៖