(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញប្រកាសផ្លូវការមួយ អំពីចំនួនពាក្យបណ្តឹង ពាក់ព័ន្ធនឹងការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ក្នុងការបោះឆ្នោតជាតិជ្រើសតំណាងរាស្រ្តអាណត្តិទី០៦ ឆ្នាំ២០១៨។

បើតាមគ.ជ.ប រហូតដល់ពេលនេះ ខ្លួនទទួលបានបណ្តឹងចំនួន២៥២៥បណ្តឹង ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា៣បណ្តឹង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមាន ២៥២០ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានមាន២បណ្តឹង។

ក្នុងចំណោមបណ្តឹងទាំងនោះ មានបណ្តឹងសុំឱ្យផ្តន្ទាទោសចំនួន៣៤បណ្តឹង និង២៤៩១បណ្តឹង ពាក់ព័ន្ធនឹងការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប៖