(ភ្នំពេញ)៖ វគ្គសិក្សា CAT គឺជាវគ្គបណ្ដុះបណ្ដាលកម្រិតមូលដ្ឋាន ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មមួយ ដែលមាន៩មុខវិជា្ជ ដោយការសិក្សាមុខវិជ្ជានីមួយៗ បានផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗជាច្រើន ជាពិសេស គឺភាពត្រឹមត្រូវច្បាស់លាស់ ក្នុងការរៀបចំនូវឯកសារ និងរបាយការណ៍គណនេយ្យ ហិរញ្ញវត្ថុ ស្របទៅតាមស្ដង់ដារ។
កំហុសឆ្គងផ្នែកគណនេយ្យ អាចនិងកើតមានឡើង នៅក្នុងការរៀបចំឯកសារ និងរបាយការណ៍ផ្សេងៗ ប្រសិនបើលោកអ្នកធ្វើការទាក់ទង ទៅនឹងជំនាញនេះ ហើយពុំបានឆ្លងកាត់ នៃវគ្គបណ្ដុះបណ្ដាជំនាញ អ្នកបច្ចេកទេសផ្នែកគណនេយ្យ ដែលហៅកាត់ថា (CAT)។
យោងតាមរបាយការណ៍ការងារ របស់មន្រ្តីទទួលបន្ទុកប្រឹក្សាការងារ (Career Services Department) នៃវិទ្យាស្ថាន CamEd Business School បានបង្ហាញឲ្យឃើញថា តួរនាទីការងារជាច្រើន របស់និស្សិត CamEd ដែលបានបញ្ចប់ការសិក្សា ផ្នែកគណនេយ្យ CAT មានដូចជា៖ សវនករ ៤៧%, ប្រធានផ្នែកគ្រប់គ្រង ១៣%, មន្រ្តីគណនេយ្យ និងហិរញ្ញវត្ថុ ៧%, អ្នកប្រឹក្សាផ្នែកពន្ធដារ ៤%, សិក្សានៅក្រៅប្រទេស ៥%, មន្ត្រីរាជការ ៧%, មន្ត្រីធនាគារ ៤%, ម្ចាស់អាជីវកម្ម ៤% និងផ្សេងៗ ៩%។
នេះបង្ហាញឲ្យឃើញពីកត្តាជោគជ័យមួយ ដែលវិទ្យាស្ថាន CamEd ផ្ដល់ជូនដល់និស្សិតនូវស្ដង់ដារ គុណភាពអប់រំ និងឱកាសការងារខ្ពស់ក្នុងទីផ្សារ មិនត្រឹមតែប៉ុណ្ណោះ និស្សិតរបស់យើងត្រូវបានទទួលស្គាល់ និងស្ថិតនៅក្នុងតម្រូវការខ្ពស់ ពីសំណាក់និយោជក ដោយសារជំនាញឯកទេសគណនេយ្យបែបស្ដង់ដារជាតិ និងអន្តរជាតិ រួមជាមួយការប្រកាន់ភ្ជាប់នូវវិន័យ ក៏ដូចជាកម្រិតភាសាអង់គ្លេសគួរជាទីកត់សម្គាល់។
វគ្គសិក្សាទៅលើជំនាញបច្ចេកទេសផ្នែកគណនេយ្យ CAT ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ពីសមាគមគណនេយ្យករជំនាញ ដែលហៅកាត់ថា ACCA មានទីតាំងនៅចក្រភពអង់គ្លេស និងមានការទទួលស្គាល់ ដោយ១៨៣ ប្រទេសទូទាំងពិភពលោក។ យើងបានបណ្ដុះបណ្ដាលអ្នកជំនាញផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម នៅតាមបណ្ដាក្រុមហ៊ុន និងគ្រឹះសា្ថនធនាគារនានា ទាំងរដ្ឋនិងឯកជនជាច្រើន។
វគ្គសិក្សាទៅលើជំនាញគណនេយ្យ CAT គឺសិក្សាជារៀងរាល់ចុងសប្ដាហ៍ថ្ងៃសោរ៍ ឬ អាទិត្យ ដែលអំណោយផលសម្រាប់មន្ត្រីរាជការ ឬបុគ្គលិកគ្រប់ស្ថាប័ន។ លោកអ្នកអាចដាក់ពាក្យសិក្សាបាន តាមរយៈគេហទំព័រ www.cam-ed.com។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកសាកសួរព័ត៌មានទីតាំងផ្ទាល់ នៅអាគារលេខ ៦៤ ផ្លូវ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ (កែងស្ពាននាគវត្តភ្នំ) ឬតាមរយៈអ៊ីម៉ែល [email protected] និងទូរស័ព្ទលេខ ០២៣ ៩៨៦ ៥២២ /០២៣ ៩៨៦ ៥២៣ /០២៣ ៩៨៦ ៩៦០ /០២៣ ៩៨៦ ៩៦១៕