(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ បុរសម្នាក់ត្រូវរថភ្លើងកិនដាច់ជាពីរកំណាត់ បានស្លាប់យ៉ាងអាណោធអាធ័ម ដោយសារតែរត់ចូលក្នុងរថភ្លើងកំពុងធ្វើចរាចរណ៍ នៅលើផ្លូវដែកដូចធម្មតា ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ កា ប្រហែលជាមានវិបត្តិផ្លូវចិត្ត ឬបញ្ហាអ្វីនៅក្នុងគ្រួសារក៏មិនដឹង ដោយដើរចុះដើរឡើង រហូតស្រាប់តែឃើញ រថភ្លើងកំពុងតែធ្វើដំណើរលើផ្លូវ ក៏ស្ទុះរត់ទៅចូលនៅក្រោមរថភ្លើងបណ្តាលឲ្យរថភ្លើងកិនដាច់ជាពីរកំណាត់ បណ្តាលឱ្យស្លាប់បាត់បង់ជីវិតតែម្តង៕