(ភ្នំពេញ)៖ របាយការណ៍លទ្ធផលបង្ក្រាបគ្រឿងញៀន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់នៅកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា នៅរយៈពេល៧ខែឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចទូទាំងប្រទេស បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន៤,៣៨១ករណី ដោយបានឃាត់ខ្លួនជនសង្ស័យ៨,៦៨២នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ បង្ក្រាបសរុប៤,៣៨១ករណី ឃាត់ខ្លួន៨,៦៨២នាក់ (ស្រី៧៦៣នាក់, ជនបរទេស១៣៥នាក់ ស្រី២៩នាក់ មាន១៤សញ្ជាតិ។
១៖ ករណីជួញដូរគ្រឿងញៀនចំនួន២,៨១៦ករណី ឃាត់ខ្លួន៥,០៧០នាក់(ស្រី៥៤៦នាក់)។
២៖ ករណីប្រើប្រាស់គ្រឿងញៀន១,៥៦៥ករណី ឃាត់៣,៦១២នាក់ (ស្រី២១៧នាក់)។
ការបង្រ្កាបរយៈពេល៦ខែមកនេះ សមត្ថិច្ចបានដកហូតសារធាតុញៀនគ្រប់ប្រភេទជាង៣០៧គីឡូក្រាម និង៨៧៣កញ្ចប់ កញ្ឆាក្រៀមជាង២៥គីឡូក្រាម និង១២៦,៥៤៧ដើម, សម្ភារដែលត្រូវបានឃាត់រួមមាន៖ រថយន្ដ៤៥គ្រឿង, ម៉ូតូ១,០៥១គ្រឿង,
ទូរស័ព្ទចំនួន២,៨២១គ្រឿង, ជញ្ជីងចំនួន១០៨គ្រឿង, អាវុធខ្លីចំនួន១៤ដើម, អាវុធវែងចំនួន១០ដើម៕