(សៀមរាប)៖ កំណាត់ផ្លូវ៦០ម៉ែត្រ ចាប់ពីស្ពាននាគរហូតដល់រង្វង់មូលអាជ្ញាធរជាតិអប្សរា បានរងនូវការខូចខាតដោយអន្លើដែលបណ្តាលមកពីទឹកភ្លៀង និងកំណើនចរាចរណ៍ខ្លាំងបង្កឲ្យមានការលំបាកក្នុងការធ្វើដំណើររបស់ប្រជាជន និងភ្ញៀវទេសចរ។
ដោយពិនិត្យមើលឃើញស្ថានភាពលំបាកនេះ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ បានកំពុងធ្វើការជួសជុលកន្លែងខូចខាតទាំងនេះយ៉ាងសស្រាក់សស្រាំឱ្យបានទាន់ពេលវេលាមុនភ្លៀងធ្លាក់មកទៀត។
អាជ្ញាធរជាតិអប្សរា ក៏សូមការយោគយល់អធ្យាស្រ័យពីអ្នកធ្វើដំណើរទាំងអស់ ចំពោះបញ្ហាយឺតយ៉ាវក៏ព្រោះនេះជារដូវវស្សា ហើយមានភ្លៀងធ្លាក់ជាច្រើនថ្ងៃដែលមិនអនុគ្រោះដល់ការជួសជុល ទើបបណ្តាលឱ្យមានការពន្យារពេល រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នេះ៕