(ភ្នំពេញ)៖ ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជន ដែលបាននឹងកំពុងគាំទ្រផលិតផលហូល និងផាមួងខ្មែរពីហាង «បញ្ញាហូលខ្មែរ» និងដើម្បីជាកាដូដល់អតិថិជនក្នុងឱកាសសម្ពោធហាងទីតាំងថ្មី ហាងលក់ហូល-ផាមួង «បញ្ញាហូលខ្មែរ» មានកម្មវិធីប្រូម៉ូសិនពិសេសៗ មិនធ្លាប់មានពីមុនមកដូចជាបញ្ចុះតម្លៃពិសេស ថែមជូនទឹកអប់គុណភាពខ្ពស់ និងថែមជូនក្រម៉ាសាច់ស្អាតលេខ១ ផលិតដោយដៃខ្មែរពិតៗ ជាដើម។
នៅហាង «បញ្ញាហូលខ្មែរ» លោក-លោកស្រី មិនចាំបាច់បារម្ភអំពីគុណភាព ឬខ្លាចថាតម្លៃថ្លៃហួសហេតុពេកទេព្រោះហាង «បញ្ញាហូលខ្មែរ» ធានាជូនលើគុណភាព និងតម្លៃរបស់ហូល-ផាមួងដែលលោក-លោកស្រីជាវយកទៅប្រើប្រាស់ (ធានាគុណភាពល្អជាងគេ និងតំលៃធូរថ្លៃជាងហាងនានា ទូទាំងប្រទេស) ដោយសារហូលទាំងអស់ត្រូវបានផលិតដោយផ្ទាល់នៅសិប្បកម្មផ្ទាល់ខ្លួន និងមានការទទួលទិញ បន្តផ្ទាល់ពីអ្នកត្បាញផ្ទាល់ដៃ ដោយមិនឆ្លងកាត់នូវឈ្មួញកណ្តាលណាម្នាក់ឡើយពោល គឺខុសពីហាងនានា ដែលទទួលទិញបន្តពីឈ្មួញកណ្តាល១ ឬ២តង់ រួចមកហើយ។
ហាងលក់ហូល-ផាមួង «បញ្ញាហូលខ្មែរ» មានហូលជាច្រើនពាន់ក្បិនដែលអាចឆ្លើយតបគ្រប់តម្រូវការរបស់អតិថិជន ទាំងអតិថិជនប្រើប្រាស់ផ្ទាល់ និងយកទៅលក់បន្ត។ ហេតុអ្វីត្រូវជ្រើសរើសហាង «បញ្ញាហូលខ្មែរ»?
* ធានាតម្ឡៃទាបជាងគេទូទាំងប្រទេស (លក់មិនកាត់ថ្លៃ)
* ធានាគុណភាពខ្ពស់ជាងគេ
* មានហូល-ផាមួងច្រើនពាន់ក្បិន គ្រប់តម្លៃ តាមតម្រូវការអតិថិជន (ហូលតម្លៃចាប់ពី៣៥ដុល្លារ ឡើងទៅក្នុងមួយសំពត់)
ព័ត៌មានលម្អិត សូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ ០៧០ ៧៨ ៩១ ៨១ ឬគេហេទំព័រ Facebook Page: បញ្ញាហូលខ្មែរ-Houl Khmer
ទីតាំងថ្មីៈ ផ្ទះលេខE4 ផ្លូវហាណូយ (ហួសស្តុបផ្សារដីហុយឆ្ពោះទៅវត្តសំរោងអណ្តែត១៥០ម៉ែត្រ ជាប់មន្ទីរពហុព្យាបាលដូនពេញសែនសុខ)
សូមជួយគាំទ្រផលិតផលហូល-ផាមួងខ្មែរ ដើម្បីថែរក្សា-លើកស្ទួយទំនៀមទំលាប់ប្រពៃណី និងសេដ្ឋកិច្ចគ្រួសារសិប្បករខ្មែរ!