(ភ្នំពេញ)៖ ប្រធានសមាគមសហព័ន្ធវិនិយោគិន លោក ឡី សុភាព បានអបអរសាទរជូនចំពោះលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលទទួលបានការតែងតាំងជាសមាជិកនៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប ពីគណៈប្រតិភូក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប។
ពិធីតែងតាំងលោករដ្ឋមន្ត្រី ថោង ខុន ជាសមាជិកនៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុបនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅវិមានមិត្តភាព នៃទីស្ដីការគណៈរដ្ឋមន្ត្រី។
ក្នុងលិខិតអបអរសាទរខាងលើ លោក ឡី សុភាព បានបញ្ជាក់ថា ការទទួលបានការតែងតាំងជាសមាជិកនៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុបនេះ គឺសាកសមនឹងស្មារតីស្នេហាជាតិ ព្រមទាំងកិច្ចប្រឹងប្រែងយ៉ាងស្វិតស្វាញរបស់លោករដ្ឋមន្ត្រី ថោង ខុន ក្នុងការងារបម្រើជាតិមាតុភូមិកម្ពុជា៕