(ភ្នំពេញ)៖ សពលោក ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវជាប្អូនប្រុសសម្តេចក្រឡាហោម ស ខេង នឹងត្រូវដង្ហែទៅកាន់វត្តបទុមវតី ដើម្បីប្រារព្ធពិធីបូជា តាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ វេលាម៉ោង៧៖០០នាទីព្រឹក។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ មានទុក្ខជាទម្ងន់ដោយសារ លោក ស ថេង ដែលត្រូវជាប្អូនប្រុសបង្កើតរបស់សម្តេច បានទទួលមរណភាពនៅប្រទេសចិន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១០៖៣៩នាទី ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។
សូមជម្រាបថា សពរបស់លោក ស ថេង ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានសពលេខ១០០ មហាវិថីព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨៕