(ភ្នំពេញ)៖ ឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ បានផ្ញើសារលិខិតអបអរសារទរ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ក្នុងឱកាសដែលកម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ប្រកបដោយជោគជ័យ ក្នុងបរិយាកាសដ៏ល្អប្រសើរ ដោយសេរី ត្រឹមត្រូវ និងយុត្ដិធម៌ និងមានប្រជាជនចូលរួម បោះឆ្នោតច្រើនលើសលុប លើស៨០%។
ក្នុងលិខិតរបស់ឧកញ៉ា លី ហួរ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ខ្ញុំបាទ និងភរិយា ព្រមទាំង សមាជិក-សមាជិកា ទាំងអស់ សូមយកឱកាសដ៏វិសេសវិសាល នៃថ្ងៃប្រវិត្តសាស្ដ្ររបស់ប្រជាជនកម្ពុជានៅថ្ងៃនេះ សូមអនុញ្ញាតចូលរួមសម្ដែងអបអរសារទរយ៉ាងក្លៀវក្លាបំផុត គោរពជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធាណគណបក្សប្រជាជនកម្ពុជា ចំពោះជ័យជំនះបន្ដទៀតរបស់សម្ដេចតេជោ របស់គណបក្សប្រជាជនកម្ពុជា និងរបស់ប្រជាជនកម្ពុជាទាំងអស់»៕
សូមអានលិខិតសូមគោរពជូនពរ និងអបអរសាទររបស់ឧកញ៉ា លី ហួរ៖