(ចិន)៖ ក្រុមហ៊ុនកាន់តែច្រើនពីរបស់ចិន និងឥណ្ឌា បានសហការរួមគ្នាបង្កើនគុណភាពផលិតផល របស់ខ្លួនឲ្យកាន់តែល្អទ្វេឡើង។ ក្នុងនោះ អាជីវកម្មផលិតរថយន្តអគ្គិសនី គឺមានការសហការជាច្រើន។

អំឡុងពេល២៥ឆ្នាំកន្លងមក ក្រុមហ៊ុនបច្ចេកវិទ្យា តាតា (Tata) របស់ឥណ្ឌា បានជួយឱ្យក្រុមហ៊ុនល្បីៗ និងក្រុមហ៊ុនទើបនឹងបង្កើតថ្មីៗជាច្រើន ទទួលបានជោគជ័យ ក្នុងអាជីវកម្មរបស់ពួកគេ។ កាលពី៣ឆ្នាំមុនក្រុមហ៊ុនទាំងនេះ
បានផ្សងព្រេងចូលមកកាន់ទីផ្សារប្រទេសចិន និងបើកស្នាក់ការធំប្រចាំប្រទេសចិន ក្នុងក្រុងសៀងហៃ ដែលបច្ចុប្បន្នក្រុមហ៊ុននេះ កំពុងផ្តោតទៅលើទីផ្សារយានយន្ត ដែលដើរដោយថាមពលអគ្គិសនី។

លោក អាណាន់ ប៉ាដេ ប្រធានផ្នែកលក់តំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុនបច្ចេកវិទ្យា តាតា បានថ្លែងឲ្យដឹងថា «ប្រទេសចិនមានសេដ្ឋកិច្ចធំបំផុត ដែលកំពុងរីកចម្រើន ដោយមានទីផ្សារអ្នកប្រើប្រាស់​រថយន្ដដ៏ធំ ដែលមានចំនួន២៨លានគ្រឿងឯណោ្ណះ។ ទាំងនេះជាសូចនាករ បង្ហាញឱ្យឃើញច្បាស់ ពីឱកាសនៅដែលយើងអាចចូលរួមចំណែកក្នុងទីផ្សារផង និងរៀនសូត្រពីទីផ្សារផង»

សូមបញ្ជាក់ថា ក្នុងប្រទេសចិន គេផលិតរថយន្តអគ្គិសនីត្រឹមតែ៧សែន៥ម៉ឺនគ្រឿងប៉ុណ្ណោះ ក្នុង១ឆ្នាំ ពោលគឺតិចជាង៥% នៃការផលិតរថយន្តសរុបទៅទៀត ហើយនៅត្រឹមឆ្នាំ២០២០ រដ្ឋាភិបាលចិនចង់ឲ្យមានការ ផលិតរថយន្តអគ្គិសនី
ឱ្យបាន១០% នៃការផលិតរថយន្តសរុប។

ពេលចូលមកទីផ្សារប្រទេសចិនដំបូង ក្រុមហ៊ុន តាតា បានចាប់ដៃគូជាមួយ ក្រុមហ៊ុន នីអូ ឆៃណា (NIO China) ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជំនាន់ថ្មី។

លោក អាណាន់ ប៉ាដេ បានបន្ដទៀតថា «កាលពីឆ្នាំមុននៅប៉េកាំង ថ្នាក់គ្រប់គ្រង ក្រុមហ៊ុន NextEV បានទទួលស្គាល់ថា បើគ្មានក្រុមហ៊ុនតាតាទេ ពួកគេប្រហែលជាត្រូវជួបការលំបាកច្រើនណាស់ នេះជាពេលដ៏គួរឱ្យមោទនភាព សម្រាប់ពួកយើង ព្រោះបានផលិតរថយន្តអគ្គិសនីដំបូងបង្អស់ និងប្រើប្រាស់កម្មសិទ្ធិបញ្ញាផ្ទាល់ខ្លួន។ អ្វីដែលកាន់តែពិសេសទៀតនោះ រថយន្ដនេះអាចប្រកួតជាមួយរថយន្តដែលមានទម្ងន់ស្រាល ស្របតាមស្តង់ដា របស់អាល្លឺម៉ង់ថែមទៀតផង»។

លោកបានបន្ដទៀតថា នេះជាប្រវត្តិសាស្រ្ដ ដ៏ល្អបំផុតដែររថយន្ដនេះ បានវាយលុកចូលទីផ្សារ យ៉ាងឆាប់រហ័សដែលមាន​រយៈពេលត្រឹមតែ២៨-៣០ខែតែប៉ុណ្ណោះ។ ភ្លាមៗបន្ទាប់ពីទទួលបានជោគជ័យ ជាមួយក្រុមហ៊ុន NextEV ទីផ្សាររថយន្តក្នុងប្រទេសចិន ក៏កើតមានបដិវត្តន៍រថយន្តអគ្គិសនី ដូចដែលឃើញសព្វថ្ងៃនេះ។

លោក រ៉ូសិន ឆាហាល់ ស្ថាបនិកក្រុមហ៊ុន ហរីម៉ាន់ ម៉ូទ័រ (Hriman Motors) ថ្លែងថា ក្រុមហ៊ុនគ្រោងចាប់ផ្តើមលក់ឡានអគ្គិសនីដែលធូរថ្លៃបំផុត ក្នុងទីផ្សារឥណ្ឌា ក្នុងរយៈពេល៣ខែខាងមុខនេះ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងមមាញឹកផលិត
រថយន្ដពីរកៅអីឈ្មោះថា RT-90។

លោក រ៉ូសិន ឆាហាល់ បានបន្ដទៀតថា «រាល់រថយន្ត ដែលផលិតក្នុងប្រទេសឥណ្ឌា សុទ្ធតែល្អសម្រាប់ពិភពលោកទាំងមូល។ បច្ចុប្បន្ននេះ ឡានអគ្គិសនីទាំងអស់ ដែលផលិតនៅក្រៅពីប្រទេសឥណ្ឌា ហើយយកមកលក់នៅឥណ្ឌា គឺសុទ្ធតែគ្មានប្រសិទ្ធភាពទេ»

សូមជម្រាបថា ត្រឹមឆ្នាំ២០២០នេះ តាមការព្យាករណ៍ប្រទេសឥណ្ឌាអាចក្លាយជា ទីផ្សាររថយន្តធំបំផុតលំដាប់ទី៣ ក្នុងពិភពលោក ដោយរំពឹងទៀតថា តម្រូវការរថយន្តនឹងកើនឡើងនៅឥណ្ឌា ដែលមានប្រជាជនសរុប១ពាន់២រយលាននាក់។

ក្នុងនោះដែរ ទីផ្សាររថយន្តអគ្គិសនីនៅក្នុងប្រទេសចិន ក៏បានរីកចម្រើនយ៉ាងឆាប់រហ័ស។ បច្ចុប្បន្នក្រុមហ៊ុនចិន កំពុងទទួលបានផលប្រយោជន៍ ពីបច្ចេកវិទ្យារបស់ឥណ្ឌា រីឯឥណ្ឌាវិញកំពុងទទួលបាន ផលប្រយោជន៍ពីជំនាញផលិត
របស់ចិន៕ (សារព័ត៌មាន CCTV របស់ចិន)