(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងបញ្ជាប់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះថា គណបក្សប្រជាជនកម្ពុជា អាចនឹងទទួលបានអាសនៈដ៏ច្រើនលើសលប់នៅក្នុងរដ្ឋសភា ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។

លោក សុខ​ ឥសាន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រោយពីទទួលបានតួលេខនៃចំនួនសន្លឹកឆ្នោតតាមរយៈការផ្សាយរបស់ទូរទស្សន៍ជាតិ គណបក្សប្រជាជនកម្ពុជា មានសុទិដ្ឋិនិយមថា អាចនឹងទទួលបានអាសនៈដ៏ច្រើនលើសលប់បំផុតនៅក្នុងរដ្ឋសភា»

យោងតាមព័ត៌មានក្រៅផ្លូវការនៃលទ្ធផលបណ្តោះអាសន្នដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃច័ន្ទនេះបង្ហាញឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល អាចនឹងទទួលសម្លេងឆ្នោត រហូតដល់១២៥អាសនៈតែម្តង៕