(ភ្នំពេញ)៖ ក្រោយពីដាក់អ្នកសង្កេតការណ៍ចំនួន ២,២៤៩នាក់ ចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ រហូតដល់ចប់សព្វគ្រប់រួចមក សមាគមឯកជនចំនួន៤ មានសមាគមសហព័ន្ធវិនិយោគិន, សមាគមសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា, សមាគមអ្នកលក់ឱសថកម្ពុជា និងសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ថា ការបោះឆ្នោតនៅថ្ងៃម្សិលមិញនេះ ពិតជាប្រព្រឹត្តទៅដោយរលូន មានសណ្ដាប់ធ្នាប់ល្អ ត្រូវត្រឹម និងយុត្តិធម៌។
ក្រោមការដឹកនាំ និងចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមទាំង៤ខាងលើនេះ ក្រុមអ្នកសង្កេតការណ៍ជាង២ពាន់នាក់ ដែលចំណុះក្រោមសមាគមរបស់លោក បានចូលរួមសង្កេតការណ៍បោះឆ្នោតយ៉ាងចិត្តទុកដាក់ និងអនុវត្តបានយ៉ាងខ្ជាប់ខ្ជូនតាមបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។
តាមការសង្កេតការណ៍យ៉ាងយកចិត្តទុកដាក់ និងប្រកបដោយការទទួលខុសត្រូវទៅលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ សមាគមទាំង៤នេះបានសន្និដ្ឋានថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ ពិតជាបានប្រព្រឹត្តទៅប្រកបដោយរលូន គោរពច្បាប់ គោរពសិទ្ធិមនុស្ស គ្មានការបង្ខិតបង្ខំ គ្មានអំពើហិង្សា គ្មានការភ័យខ្លាច គ្មានការទិញដូរសន្លឹកឆ្នោត សភាពការណ៍ស្ងប់ស្ងាត់ មានសណ្ដាប់ធ្នាប់ល្អ និងស្ថិតក្នុងបរិយាកាសនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស។
ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍របស់សមាគមនីមួយៗ៖