(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៨២.៨៩% ក្នុងចំណោម ៨ ៣៨០ ២១៧នាក់ បានចូលរួមនៅក្នុងកិច្ចដំណើរការប្រជាធិបតេយ្យនៅកម្ពុជា តាមរយ:ការអញើញទៅបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំប្រទេសនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខណ:ប្រជាពលរដ្ឋប្រមាណជាង៩%ទៀត ដែលមិនបានអញ្ជើញទៅបោះឆ្នោត។
អត្រានៃការចេញទៅបោះឆ្នោតដ៏ច្រើននេះបញ្ជាក់ពីសេចក្តីរីករាយ ការយល់ដឹង និងការតាំងចិត្តរបស់ប្រជាជនកម្ពុជាក្នុងដំណើរការប្រជាធិបតេយ្យ។
បើទោះបីជាមានការអំពាវនាវឱ្យមានការធ្វើពហិកាបោះឆ្នោតពីក្រុមជនក្បត់ជាតិ និងការគាំទ្រប្រថាប់ត្រាលើការញុះញង់ មិនឱ្យទៅបោះឆ្នោតដោយក្រុមជនបរទេសខ្លះ ប៉ុន្តែការចូលរួមដ៏ច្រើនរបស់ប្រជាពលរដ្ឋពេលនេះបង្ហាញថាពលរដ្ឋមិនបោះបង់ចោលសិទ្ធិបោះឆ្នោតរបស់ខ្លួននោះឡើយ និងមិនជឿតាមការញុះញង់ក្នុងរបៀបវារៈនយោបាយរបស់ក្រុមប្រឆាំងក្រៅច្បាប់ឡើយ។
អត្រានៃការអញ្ជើញទៅបោះឆ្នោតជិត ៨៣% ជាចំនួនមួយដ៏ខ្ពស់ ដែលប្រទេសមួយចំនួនដែលតាំងខ្លួនជាបិតាប្រជាធិបតេយ្យ និងគាំទ្រឧបត្ថម្ភដល់មេក្លោងក្បត់ជាតិ សម រង្ស៊ី មិនមានអ្នកចូលរួមបោះឆ្នោតច្រើនយ៉ាងដូច្នេះទេ។ នៅក្នុងការបោះឆ្នោតសកល ៣ លើកចុងក្រោយនេះបង្ហាញឱ្យឃើញថា ចំនួនប្រជាពលរដ្ឋទៅបោះឆ្នោតមានចំនួនច្រើន។ នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១៧ កន្លងទៅ ប្រជាពលរដ្ឋចេញទៅបោះឆ្នោតមានចំនួន ៧ ១០៧ ៣៩៥ (សន្លឹកឆ្នោតមិនបានការមានចំនួន ១៣៣៤៨៤) លើចំនួនពលរដ្ឋក្នុងបញ្ជីបោះឆ្នោត ៧ ៨៦៥ ០៣៣ ត្រូវនិង ៩០,៣៧% ។ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៦ ឆ្នាំ ២០១៨ នេះ ប្រជាពលរដ្ឋចេញទៅបោះឆ្នោតមានចំនួនជាង ៦ ៣៤៩ ៣៨៩នាក់ លើចំនួនពលរដ្ឋក្នុងបញ្ជីបោះឆ្នោតមានចំនួន ៨ ៣៨០ ២១៧នាក់ ត្រូវនិង៨២,៨៩%។ ដោយឡែក ប្រសិនបើធ្វើការប្រៀបធៀបទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដូចគ្នាកាលពីឆ្នាំ២០១៣ ប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោតមានចំនួនតែ ៦៩,៦១ % ប៉ុណ្ណោះ។
អត្រាចូលរួមបោះឆ្នោតខ្ពស់នេះ បានបង្ហាញថា ប្រជាជនកម្ពុជាបានជ្រើសរើសយកនូវសុខសន្តិភាព និងកាអភិវឌ្ឍ ស្ថិរភាពនយោបាយ និងគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា មិនមែនបដិវត្តន៍ពណ៌ និងសង្គ្រាមឡើយ។ មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលបានជ្រើសរើស «ដេកផ្ទះ ឈ្នះស្អាត» តាមការញុះញង់របស់មេចលនាឧទ្ទាមខុសច្បាប់ សម រង្ស៊ី និងគូកនរបស់គាត់។ អាត្រាប្រជាពលរដ្ឋខ្មែរ ដែលបានអញ្ជើញទៅបោះឆ្នោតដ៏ច្រើនលើសលប់នេះ ជាសញ្ញាថាប្រជាពលរដ្ឋ បានចូលរួមក្នុងកិច្ចដំណើរការនៃប្រជាធិបតេយ្យយ៉ាងសកម្ម គាំទ្រលើដំណើរការបោះឆ្នោត និងអនុវត្តទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោតបានយ៉ាងត្រឹមត្រូវ។ នេះសបញ្ជាក់ឱ្យឃើញថាកម្ពុជា កំពុងដើរនៅលើគន្លងប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល មានរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលជាជម្រើសរបស់ប្រជាពលរដ្ឋខ្មែរ។
អត្រានៃការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋដ៏ខ្ពស់នៅពេលនេះគឺពិតណាស់បានបង្ហាញពីឆន្ទៈពិតប្រាកដ របស់ពលរដ្ឋខ្មែរប្រឆាំងនឹងការជ្រៀតជ្រែករបស់ក្រុមជនបរទេស មកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា និងរំលោភបំពានលើឯករាជភាព និងអធិបតេយ្យភាពជាតិខ្មែរឡើយ។
កាលដែលបងប្អូនប្រជាពលរដ្ឋនាំគ្នាទៅបោះឆ្នោតយ៉ាងសស្រាក់សស្រាំ នៅក្នុងថ្ងៃបោះឆ្នោតនេះគឺដជាការសម្លាប់យុទ្ធនាការ «ដេកផ្ទះ ឈ្នះឯង» ឬ «ម្រាមដៃស្អាត» របស់ក្រុមប្រឆាំងក្រៅច្បាប់រួមនឹងអង្គការសង្គមស៊ីវិលមួយចំនួនដែលបានធ្វើយុទ្ធនាការជាលក្ខណៈប្រព័ន្ធជាច្រើនខែមកហើយដើម្បីប៉ុនប៉ងអុកឡុក ក្រឡុក បង្ខូច និងបំផ្លាញការបោះឆ្នោត ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃលទ្ធិប្រជាធិបតេយ្យ។ ពួកគេបាន ទទួលបរាជ័យដ៏មហាអាម៉ាស់បំផុត។
តាមរយៈលទ្ធផលនៃការអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនេះបង្ហាញយ៉ាងច្បាស់ពីគោលបំណងរបស់ប្រជាពលរដ្ឋ ដែលជ្រើសរើសយកការបន្តការពារសន្តិភាព និងការអភិវឌ្ឍជាអាទិភាពរបស់ខ្លួនការពារសិទ្ធិនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលរកមកបានដោយពិបាកនេះ។ អត្រា ទៅបោះឆ្នោតរហូតដល់ ៨២% គឺជាសារព្រមានមួយយ៉ាងសំខាន់ទៅទណ្ឌិត សម រង្ស៊ី និងគូកនព្រមទាំងបរ ទេសដែលនៅពីក្រោយខ្នងដឹងថា ក្រុមរបស់ខ្លួនធ្វើបាបកម្ពុជា និងប្រជាជនខ្មែរខ្លាំងប៉ុនណា ការតាំងចិត្តការ ពារជាតិ ការពារផលប្រយោជន៍របស់ពលរដ្ឋខ្មែរខ្ពស់ពេលនោះ ហើយប្រជាជនកម្ពុជាមិនចេះតែខ្លាច ឬជឿ តាមការញុះញង់បានឡើយ៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨