(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជារបស់ លោកពេជ្រ ស្រស់ នៅទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយវាយតម្លៃថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានដំណើរការយ៉ាងល្អប្រសើរ និងគ្មានការគំរាមកំហែងកើតឡើងទេ ជាពិសេសគឺមានប្រជាពលរដ្ឋទៅបោះឆ្នោតយ៉ាងច្រើនកុះក។

ទន្ទឹមនឹងការចេញសេចក្តីថ្លែងការណ៍នេះ គណបក្សយុវជនកម្ពុជា ដែលទើបចូលរួមការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តនេះជាលើកទី១ ក៏បានប្រកាសទទួលយកនូវលទ្ធផលបឋម ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផងដែរ។

សូមបញ្ជាក់ថា បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា សម្រាប់អាណត្តិនេះ មានប្រជាពលរដ្ឋខ្មែរ ចំនួនជិត៧លាននាក់ ស្មើ៨២,១៧% នៃចំនួនអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅចូលរួមបោះឆ្នោត។ ចំនួននេះមានការកើនឡើងយ៉ាងខ្លាំងលើសពីឆ្នាំ២០១៣ តែមាន ៦៩,៦១% តែប៉ុណ្ណោះ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គណបក្សយុវជនកម្ពុជា៖