(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសឱ្យសិស្សានុសិស្សដែលជាបេក្ខជន បានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) គ្រប់សម័យប្រឡង រហូតដល់ឆ្នាំ២០១៧ អាចទៅដកសញ្ញាបត្ររបស់ខ្លួន បាននៅតាមមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តសាមី ដោយឥតគិតថ្លៃ៕