គណបក្សសញ្ជាតិកម្ពុជា ចេញសេចក្តីថ្លែងការណ៍វាយតម្លៃថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បានប្រព្រឹត្តទៅដោយរលូន គ្មានការរារាំង និងអំពើហិង្សា ដូចអាណត្តិមុនឡើយ
30-07-2018 09:38
(ភ្នំពេញ)៖ គណបក្សសញ្ជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីបញ្ចប់ការបោះឆ្នោត ដោយវាយតម្លៃថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ បានប្រព្រឹត្តទៅដោយរលូន គ្មានការរារាំង និងអំពើហិង្សាកើតឡើងដូចអាណត្តិមុននោះទេ។
សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គណបក្សសញ្ជាតិកម្ពុជា បានកត់សម្គាល់ឃើញថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រព្រឹត្តទៅដោយរលូន គ្មានការរំខាន គ្មានការរារាំង គ្មានអំពើហឹង្សា គ្មានការបំភិតបំភ័យ (ធ្វើឡើង)ដោយសេរី ត្រឹមត្រូវ ស្មើភាព តម្លាភាព យុត្តិធម៌ ទទួលយកបាន និងមានភាពល្អប្រសើរជាងអាណត្តិមុន»។
គណបក្សសញ្ជាតិកម្ពុជា ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគ្រប់ភាគីពាក់ព័ន្ធដែលមានការសហការល្អ នៅក្នុងដំណើរការ នៃការបោះឆ្នោតនេះ៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់គណបក្សសញ្ជាតិកម្ពុជា៖