ផ្ទះប្រជាពលរដ្ឋ៦ខ្នង នៅស្រុកចុងកាល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ រងការខូចខាតដោយសារភ្លៀង លាយឡំជាមួយខ្យល់កន្ត្រាក់
30-07-2018 08:39
(ឧត្តរមានជ័យ)៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង ក្នុងនោះមួយខ្នងនៅស្រុកចុងកាល និង៥ខ្នងទៀតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរងការខូចខាតយ៉ាងដំណំ ដោយសារភ្លៀងធ្លាក់មួយមេ លាយឡំជាមួយខ្យល់កន្ត្រាក់ វាយប្រហារ នារសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨។ នេះបើតាម Facebook ផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលទើបចុះផ្សាយនៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ៕