(ពោធិ៍សាត់)៖ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ទាំង៧០៧ការិយាល័យ ក្នុង៤៩ឃុំសង្កាត់ ទូទាំងខេត្តពោធិ៍សាត់ មានអ្នកបានចូលរួមបោះឆ្នោត ២២១,១៣០នាក់ លើចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត២៥៦,១៤៥នាក់ ពោលមានចំនួន៨៦,៣៣ភាគរយ។
ចំនួនប្រជាពលរដ្ឋដែល បានអញ្ជើញទៅចូលរួមបោះឆ្នោត ក្នុងចំនួនដ៏ច្រើនបែបនេះ បានធ្វើឲ្យប្រធានក្រុមការងារចុះខេត្ត និងតាមស្រុក ជាពិសេសអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ មានមោទនភាពយ៉ាងខ្លាំង ការដែលបានឃើញប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន បង្ហាញពីឆន្ទះ និងការប្រើសិទ្ធិរបស់ខ្លួនលើការសម្រេចចិត្តជ្រើសរើសមេដឹកនាំប្រទេស ដែលខ្លួនពេញចិត្ត។
យោងតាមរបាយការណ៍ និងតួលេខបឋមជាបណ្តោះអាសន្នរបស់ខេត្តពោធិ៍សាត់ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា (ប្រ.ជ) ទទួលបានសម្លេងចំនួន១៧៨៥៨៥៖
*ក្រុងពោធិ៍សាត់ ទទួលបានសម្លេងគាំទ្រ២៤៥៨០សម្លេង លើសម្លេងឆ្នោតបានការ២៩២០៥សម្លេង ស្មើនឹង៨៤,១៦%
*ស្រុកបាកាន ទទួលបានសម្លេងគាំទ្រ៤៣៥២៨សម្លេង លើសម្លេងឆ្នោតបានការ៥៤៣៨០សម្លេង ស្មើនឹង៨០,០៤%
*ស្រុកក្រគរ ទទួលបានសម្លេងគាំទ្រ៤៦៩៩៣សម្លេង លើសម្លេងឆ្នោតបានការ៥០២២៦សម្លេង ស្មើនឹង៩៣,៥៦%
*ស្រុកកណ្តៀង ទទួលបានសម្លេងគាំទ្រ៣០៣១៥សម្លេង លើសម្លេងឆ្នោតបានការ ៣២៤៨៦សម្លេង ស្មើនឹង៩៣,៣២%
*ស្រុកវាលវែង ទទួលបានសម្លេងគាំទ្រ១១៩៦២សម្លេង លើសម្លេងឆ្នោតបានការ១៣៦៤៥សម្លេង ស្មើនឹង៨៧,៦៧%
*ស្រុកភ្នំក្រវាញ ទទួលបានសម្លេងគាំទ្រ២៦៥៩១សម្លេង លើសម្លេងឆ្នោតបានការ៣១៨៥៥សម្លេង ស្មើនឹង៨៣,៤៨%។