Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ គ្មានការលក់ដូរសន្លឹកឆ្នោត មានភាពស្ងប់ស្ងាត់ និងមានសណ្តាប់ធ្នាប់ល្អ

29-07-2018 19:46

(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ចេញសេចក្តីថ្លែងការណ៍ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ គ្មានការលក់ដូរសន្លឹកឆ្នោត ស្ងប់ស្ងាត់ និងមានសណ្តាប់ធ្នាប់ល្អ។

តាមសេចក្តីថ្លែងការណ៍ ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅល្ងាចនេះ បានបញ្ជាក់ថា «ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ ពិតជាបានប្រព្រឹត្តទៅ ដោយរលូន គោរពច្បាប់ គោរពសិទ្ធិមនុស្ស គ្មានការបង្ខិតបង្ខំ គ្មានហិង្សា គ្មានការភ័យខ្លាច គ្មានការលក់ដូរសន្លឹកឆ្នោត ស្ងប់ស្ងាត់ មានសណ្តាប់ធ្នាប់ល្អ និងស្ថិតក្នុងបរិយាកាសនយោបាយប្រជាធិបតេយ្យ សេរី និងពហុបក្ស»។

សេចក្តីថ្លែងការណ៍ដដែល បានឲ្យដឹងទៀតថា ស្ថាប័ន គ.ជ.ប ជាស្ថាប័នតែមួយគត់របស់ជាតិបានអនុវត្តន៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ ស្របតាមច្បាប់បោះឆ្នោត និងលិខិតបទដ្ឋានគតិយុត្តិ និងបានប្រកាន់យកជំហរ អព្យាក្រិត្យ យុត្តិធម៌ ស្អាតស្អំ និងតម្លាភាព៕