(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប នឹងផ្សាយលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង៧៖០០ នាទី រហូតដល់ម៉ោង១៖០០នាទី រំលងអាធ្រាត្រនាយប់នេះ។

បើតាមសេចក្តីជូនដំណឹងរបស់គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយដែលត្រូវប្រកាសលទ្ធផលបឋមរួមមាន៖ ទូរទស្សន៍ជាតិកម្ពុជា, វិទ្យុជាតិកម្ពុជា, ទូរទស្សន៍ Online គ.ជ.ប, វិទ្យុ Online គ.ជ.ប, គេហទំព័រគ.ជ.ប, និង Facebook របស់គ.ជ.ប ផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប៖