(ភ្នំពេញ)៖ ការបោះឆ្នោតពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ដើម្បីជ្រើសរើសមេដឹកនាំប្រទេស ដែលខ្លួនស្រលាញ់ពេញចិត្ត។
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ជាថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្រី នីតិកាលទី០៦ មានប្រជាពលរដ្ឋជាច្រើនរូប បាននាំគ្នាទៅចូលរួមបោះឆ្នោត ក្រៅពីនោះក៏ឃើញមានតារាសម្ដែង និងតារាចម្រៀងល្បីៗ បានសម្រុកទៅចុះឈ្មោះបោះឆ្នោត យ៉ាងសស្រាក់សស្រាំ ដើម្បីបង្ហាញពីកាតព្វកិច្ច ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប។
ទោះបីជារវល់យ៉ាងណាក្ដី ក៏ពួកគាត់នៅតែឆ្លៀតពេលទៅបំពេញ និងចុះឈ្មោះបោះឆ្នោត និងបានបង្ហោះបង្ហាញពីរូបភាពស្នាមប្រឡាក់លើចង្អុលដៃ និងចំណាប់អារម្មណ៍សប្បាយរីករាយ ដែលមកបំពេញភាពជាពលរដ្ឋដ៏គំរូម្នាក់ លើបណ្ដាញសង្គម Facebook យ៉ាងព្រោងព្រាតថែមទៀតផង៕