Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកសង្កេតការណ៍អន្តរជាតិ ធ្វើសន្និសីទនៅល្ងាចនេះ ដើម្បីវាយតម្លៃពីដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅកម្ពុជា

29-07-2018 14:31

(ភ្នំពេញ)៖ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ នៃវេទិកាសម្ព័ន្ធសង្គមស៊ីស៊ីវិល នឹងរៀបចំសន្និសីទសារព័ត៌មាននៅវេលម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីវាយតម្លៃពីដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅក្នុងប្រទេសកម្ពុជា។

ស​ន្និសីទនេះ នឹងធ្វើឡើង នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ (បន្ទប់ទី១៖ បន្ទប់ Ballroom2, បន្ទប់ទី២៖ បន្ទប់ Phokeethra1)។

ការវាយតម្លៃរបស់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ធ្វើឡើងបន្ទាប់ពីការបោះឆ្នោតនៅកម្ពុជា បានបិទបញ្ចប់ ខណៈដែលមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចូលរួមបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨នេះ មានក្រុមអ្នកសង្កេតការណ៍អន្តរជាតិជាង៥០០នាក់ មកពីជាង៧០ស្ថាប័ន ជុំវិញពិភពលោក រួមមានដូចជា សហគមន៍អឺរ៉ុប អាមេរិក អាស៊ី អាស៊ាន អូស្រ្តាលី និងតំបន់មួយចំនួនទៀត ខណៈឆ្នាំ២០១៣ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៥ ​មានអ្នកសង្កេតការណ៍អន្តរជាតិត្រឹម២៤៣នាក់ប៉ុណ្ណោះ៕