(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការសរុបព្រឹត្តិការណ៍ទូទៅ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅវេលាម៉ោង៤៖០០នាទីល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ នៅសាលប្រជុំក្រសួងមហាផ្ទៃ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ គ.ជ. ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
គ.ជ.ប បានឱ្យដឹងទៀតថា ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនេះរួមមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាងអង្គការ មិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ, តំណាងស្ថានទូតជប៉ុន, ជំនាញការJICA និងជំនាញការកូរ៉េប្រចាំនៅ គ.ជ.ប និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ៕