(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោង១២៖០០នាទីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ សន្ទុះចំនួននៃអ្នកទៅចូលរួមបោះឆ្នោតមានការកើនឡើងយ៉ាងខ្លាំង ខណៈខេត្តចំនួន១៣ត្រូវបានបង្ហាញតួលេខបណ្តោះអាសន្ន នេះបើយោងតាមលោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប ដែលថ្លែងប្រាប់ Fresh News នៅមុននេះបន្តិច។
ទោះជាយ៉ាងនេះក្តី ការបោះឆ្នោតមិនទាន់បញ្ចប់នៅឡើយទេ ដោយបន្តរហូតដល់ម៉ោង៣៖០០រសៀល ខណៈដែលប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត កំពុងតែបន្តទៅបោះឆ្នោតជាបន្តបន្ទាប់ ដើម្បីបំពេញកាតព្វកិច្ចក្នុងនាមប្រជាពលរដ្ឋដ៏ល្អម្នាក់។ ខាងក្រោមនេះជាតួលេខបណ្តោះអាសន្ននៃចំនួនអ្នកទៅបោះឆ្នោត៖
ទី១៖ រាជធានីភ្នំពេញ ៥៩.៦៣ភាគរយ
ទី២៖ ខេត្តកំពង់ធំ ៥៣.៤១ភាគរយ
ទី៣៖ ខេត្តកោះកុង ជាង៥៩ភាគរយ
ទី៤៖ ខេត្តសៀមរាប ជាង៥៥ភាគរយ
ទី៥៖ ខេត្តស្វាយរៀង ៦៣.៨៣ភាគរយ
ទី៦៖ ខេត្តមណ្ឌលគិរី ៦៩ភាគរយ
ទី៧៖ ខេត្តរតនគិរី ជាង៥០ភាគរយ
ទី៨៖ ខេត្តពោធិ៍សាត់ ៦២.១១ភាគរយ
ទី៩៖ ខេត្តកណ្ដាល ៦៣.៧០ភាគរយ
ទី១០៖ ខេត្តកែប ៧០.៧៣ភាគរយ
ទី១១ ខេត្តបន្ទាយមានជ័យ ៦០.៦២ភាគរយ
ទី១២៖ ខេត្តបាត់ដំបង ៥៨.៥៩ភាគរយ
ទី១៣៖ ខេត្តកំពង់ឆ្នាំង ៦៣ភាគរយ
ចំពោះខេត្តដទៃទៀត គឺមានតុល្យភាពចំនួននៃអ្នកទៅបោះឆ្នោតលើស៥០ភាគរយ នេះបើតាមការបញ្ជាក់ពីលោក ឌឹម សុវណ្ណារុំ។ សូមតាមដានព័ត៌មានបន្ថែមទៀតជាមួយ Fresh News៕