
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
លោក ប៉ាន សូរស័ក្តិ បានអញ្ជើញទៅបោះឆ្នោតរួចហើយ នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម
29-07-2018 12:09
(កំពង់ចាម)៖ នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តកំពង់ចាម បានអញ្ជើញចូលរួមបោះឆ្នោតរួចហើយ នៅក្នុងការិយាល័យបោះឆ្នោតលេខ ១០៣៥ ស្ថិតនៅក្នុងបឋមសិក្សាព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ មានការិយាល័យបោះឆ្នោតចំនួន ២២,៩៦៧កន្លែង នៅទូទាំងប្រទេស និងមានប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៨,៣៨០,២១៧នាក់។ ជាមួយគ្នានេះ អាសនៈនៅអាណត្តិនេះ មានចំនួនទៅដល់១២៥ ដែលកើនឡើងប្រមាណ ២អាសនៈថែមទៀត បើធៀបនឹងការបោះឆ្នោត នៅក្នុងអាណត្តិទី៥ នាខែកក្កដា ឆ្នាំ២០១៣៕