(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោង១១៖០០នាទីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ មានប្រជាពលរដ្ឋប្រមាណជាង៥០ភាគរយហើយ បានអញ្ជើញទៅបោះឆ្នោត ដើម្បីជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញ ឱ្យដឹកនាំប្រទេសក្នុងអាណត្តិទី០៦។ នេះបើតាមការបញ្ជាក់បឋមរបស់ លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប ដែលថ្លែងប្រាប់ Fresh News នៅមុននេះបន្តិច។
ទោះជាយ៉ាងនេះក្តី ការបោះឆ្នោតមិនទាន់បញ្ចប់នៅឡើយទេ ដោយបន្តរហូតដល់ម៉ោង៣៖០០រសៀល ខណៈដែលប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត កំពុងតែបន្តទៅបោះឆ្នោតជាបន្តបន្ទាប់ ដើម្បីបំពេញកាតព្វកិច្ចក្នុងនាមប្រជាពលរដ្ឋដ៏ល្អម្នាក់។
ទី១៖ រាជធានីភ្នំពេញ ៥៨.៤៥ភាគរយ
ទី២៖ ខេត្តកំពង់ធំ ៥៣.៤១ភាគរយ
ទី៣៖ ខេត្តកោះកុង ជាង៥៩ភាគរយ
ទី៤៖ ខេត្តសៀមរាប ជាង៥៥ភាគរយ
ទី៥៖ ខេត្តស្វាយរៀង ៦៣.៨៣ភាគរយ
ទី៦៖ ខេត្តមណ្ឌលគិរី ជាង៦០ភាគរយ
ទី៧៖ ខេត្តរតនគិរី ជាង៥០ភាគរយ
ទី៨៖ ខេត្តពោធិ៍សាត់ ៦២.១១ភាគរយ
ចំពោះខេត្តដទៃទៀត គឺមានតុល្យភាពចំនួននៃអ្នកទៅបោះឆ្នោតលើស៥០ភាគរយ នេះបើតាមការបញ្ជាក់ពីលោក ឌឹម សុវណ្ណារុំ។ សូមតាមដានព័ត៌មានបន្ថែមទៀតជាមួយ Fresh News៕